
ភ្នំពេញៈ កម្មកររោងចក្រ SL បានជួបជុំគ្នាដើរក្បួនទៅកាន់សាលារាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីរកអន្តរាគមន៍ពីអភិបាលក្រុង បន្ទាប់ពីមានការបណ្តេញចេញពួកគេប្រមាណជាង ៧០០ នាក់ កាលពីថ្ងៃម្សិលមិញ ប៉ុន្តែ មន្រ្តីសហជីពបានអះអាងផ្ទុយថា កម្មករប្រហែល ៥០០០ នាក់ ត្រូវបានបណ្ដេញចេញពីការងារ។
លោក សាង យ៉ូត ជាមន្ត្រី សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា (ស៊ីខៅឌូ) បានឲ្យដឹងពីថ្ងៃម្សិលមិញថា រោងចក្រកាត់ដេរ SL បានចេញលិខិតបញ្ឈប់កម្មករស្ទើរតែទាំងអស់ ខណៈពេលដែលពួកគេទទួលបានអត្ថប្រយោជន៍តែពីរចំណុចប៉ុណ្ណោះ។
លោកបានថ្លែងថា៖«កម្មករនឹងជួបជុំគ្នាដើរក្បួនទៅកាន់សាលារាជធានីនៅថ្ងៃនេះ ដើម្បីសុំឲ្យអភិបាលក្រុងជួយធ្វើអន្តរាគមន៍ដល់ពួកគេ ព្រោះក្រុមហ៊ុនកំពុងមានបំណងបិទទ្វាររោងចក្រដោយមិនផ្ដល់អត្ថប្រយោជន៍ដល់កម្មករតាមផ្លូវច្បាប់»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍