ក្រុងកូវ៉ែត: កម្លាំងសន្តិសុខបាន ប្រើគ្រាប់បែកដៃធ្វើឲ្យវង្វេង ដើម្បីបំបែកក្រុមសកម្មជនប្រឆាំងរាប់រយនាក់ដែលព្យាយាមដើរក្បួននៅក្នុងប្រទេសកូវ៉ែត កាលពីថ្ងៃអាទិត្យ ជាផ្នែកមួយនៃការតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងអ្វីដែលពួកគេចាត់ទុកថា ជាសភាប្រថាប់ត្រានិង ធ្វើការចាប់ខ្លួនជាច្រើននាក់។
ក្រុមសាក្សីបាននិយាយថា ពលរដ្ឋចន្លោះពី២០០ទៅ៣០០នាក់បានជួបជុំគ្នានៅជាយក្រុងកូវ៉េតកាលពីរំលងអា្រធាត្រថ្ងៃអាទិត្យនៅពេលកងកម្លាំងសន្តិសុខបានបញ្ជាឲ្យពួកគេបំបែកជួរ ព្រោះការជួបជុំគ្នានេះមិនត្រូវបានអនុញ្ញាតនោះទេ។
សាក្សីម្នាក់បាននិយាយថា នៅ ពេលហ្វូងមនុស្សបានធ្វើដំណើរទៅដល់កណ្ដាលផ្លូវ ហើយចាប់ផ្ដើមស្រែកព្រមៗគ្នា កម្លាំងសន្តិសុខបានវាយប្រហារពួកគេដោយគ្រាប់បែកផ្សែង និងគ្រាប់បែកធ្វើឲ្យវង្វេង។
យោងតាមប្រព័ន្ធទ្វីតធើររបស់សាក្សីរូបនេះឲ្យដឹងថា កម្លាំងសន្តិសុខបានដេញតាមក្រុមបាតុករទៅកាន់ចិញ្ចើមផ្លូវ និងបានចាប់ខ្លួនមនុស្ស២០នាក់ក្នុងនោះមានអតីតសមាជិកសភាម្នាក់ផង។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។