The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ករណី​ជំងឺ​ផ្តាសាយ​បក្សី​មួយ​ត្រូវ​បាន​រាយ​ការណ៍​ជា​សះ​ស្បើយ​ជា​លើក​ដំបូង

ករណី​ជំងឺ​ផ្តាសាយ​បក្សី​មួយ​ត្រូវ​បាន​រាយ​ការណ៍​ជា​សះ​ស្បើយ​ជា​លើក​ដំបូង

ករណី​ជំងឺ​ផ្តាសាយ​បក្សី​មួយ​ត្រូវ​បាន​រាយ​ការណ៍​ជា​សះ​ស្បើយ​ជា​លើក​ដំបូង

1-021
1-021

ភ្នំពេញៈ គ្រូ​ពេទ្យ និង​ក្រុមមន្រ្តីកាលពី​ម្សិល​មិញ​បាន​រាយការណ៍​​​អំពី​ករណី​ជា​សះ​ស្បើយ​​ដំបូង​​ពី​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​​​ចាប់​តាំ​ង​ពីខែ​មករា​។

​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​កន្លះ​​មក​ពី​ក្រុង​កំពត​ ​ដែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​​​ស្ថិត​នៅ​​ស្ថាន​ភាពធ្ងន់​ធ្ងរ​​នៅ​​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​​ត្រូវ​បាន​ជួយ​សង្គ្រោះ​​​​​​រួច​ផុត​ពី​ការ​បាត់​បង់​​ជីវិត​​។ នេះ​បើ​យោង​តាម​គ្រូ​ពេទ្យ​​នៅ​មន្ទីរ​ពេទ្យ​ដែល​បាន​ថ្លែង​។

​លោកវេជ្ជ​បណ្ឌិត Dr Beat Richner បាន​ថ្លែង​នៅ​ក្នុង​​ការ​សរសេរ​ដាក់​ក្នុង​ហ្វេស​ប៊ុក​​​របស់​លោក​​កាលពី​ម្សិលមិញ​ថា​៖ ​កាល​ពេល​ទទួល​ចូល​មន្ទីរ​ពេទ្យ​កាល​ពី​ដំបូង​​«​​​​ក្មេង​នេះ​ស្ថិត​នៅក្នុង​ស្ថាន​ភាព​មិន​ដឹង​ខ្លួន​ ​​​ហើយ​​ទទួល​រង​​​​គ្រោះ​ស្ថានភាព​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​​»។ លោក​​បន្ត​ថា​៖ «​​ឥឡូវ​នេះ​ ក្មេង​នេះ​​មិនត្រូវ​ការ​ដាក់​អ៊ុក​ស៊ី​សែន​ទៀត​ទេ​ ​​ហើយ​អាច​​ចាប់​ផ្តើម​​​ញ៉ាំ​អាហារ​បន្តិច​ម្តង​ៗ​​»។

«​ក្មេង​ប្រុស​នេះ​​​កាល​ពី​ដំបូង​​កើត​​​​គ្រុន​ក្តៅ​ ​ហើយ​បន្ទាប់​មក​ពិបាក​ដក​ដង្ហើម​​កាល​ពី​ថ្ងៃ​ទី​២៧​ ​ខែ​មីនា ​ហើយ​ត្រូវ​បាន​ផ្ទេរ​​ពី​មន្ទីរ​ពេទ្យ​​ខេត្ត​កំពត​​មក​​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បួន​ថ្ងៃ​​បន្ទាប់​ពី​ស្ថាន​ភាព​​របស់​ក្មេង​នេះ​កាន់​តែ​អាក្រក់​ទៅ​ៗ។​

​លោក ​នាគ សុវណ្ណារី (Neak Sovannary) អភិបាល​​ក្រុង​កំពត​​ បាន​ថ្លែង​ថា​ ​​គ្រូ​ពេទ្យ​​នៅមន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​​នឹង​បន្ត​​តាម​ដាន​​​​សុខ​ភាព​របស់​​ក្មេង​ប្រុស​នេះ។

​ក្មេង​ប្រុស​អាយុ​ជាង​ប្រាំ​ឆ្នាំ​នេះ​​គឺ​ជា​​​កុមារ​ទី​៨​ និងជា​​មនុស្ស​ទី​១០​​ដែល​ត្រូវ​បាន​អះ​អាង​ថា​​មាន​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​​ក្នុង​ឆ្នាំ​នេះ​។ ​ក្នុង​ចំណោម​​​អ្នក​ឆ្លង​​​ទាំង​នោះ​ ​ទារក​អាយុ​៨​ខែ​ម្នាក់​គឺ​ជា​​អ្នក​​​​ឆ្លង​ជំងឺ​​​នេះ​​មុន​គេ​ក្នុង​ខែ​មករា​ ហើយ​បាន​ស្លាប់។ PS ​

អត្ថបទគួរចាប់អារម្មណ៍