The Phnom Penh Post Search

Search form

កាត់​ទោស​ចិន​៥​នាក់​និង​ខ្មែរ​ម្នាក់ បើក​​ល្បែង​ស៊ី​សង​តាម​ប្រព័ន្ធ​អ៊ីន​ធើណិត

កាត់​ទោស​ចិន​៥​នាក់​និង​ខ្មែរ​ម្នាក់ បើក​​ល្បែង​ស៊ី​សង​តាម​ប្រព័ន្ធ​អ៊ីន​ធើណិត

gamblers-2
gamblers-2

​ភ្នំ​ពេញៈ ជន​ជាប់​ចោ​ទ ​​៦ នាក់​ មាន​ជន​ជាតិ​ចិន ​៥ នាក់ (ស្រី​ ២ នាក់) និង​ខ្មែរ​ម្នាក់​ ត្រូវ​បាន​​សាលា​​ដំបូង​រាជ​ធានី​​​ភ្នំ​​​ពេញ​សម្រេច​ផ្តន្ទាទោ​ស ​កាលពី​ល្ងាច​ម្សិលមិញ ដាក់​ពន្ធ​នាគា​រពី ​១ ​ឆ្នាំ​ទៅ ២​ឆ្នាំ​ក្នុង​ម្នាក់​ៗ ពី​បទ​បើក​​ល្បែង​ស៊ី​សង​តាម​ប្រព័​ន្ធអ៊ីន​ធើ​ណិ​ត​ នៅក្នុ​ងរា​ជធា​នីភ្នំ​ពេញ​។

លោក ​ប៉ូ ​សេងលា​ង ​មន្ត្រី​នា​យក​ដ្ឋាន​ចារក​ម្ម​ ​នៃ​ក្រសួង​មហា​ផ្ទៃ ​បានប្រា​ប់​ថា ជន​​ជាប់​​ចោទ​ទំាង ​៦ នាក់​នេះ​ អ្នក​​ត្រូវ​ជាប់​ពន្ធ​នាគារ ​២ ឆ្នាំ ​មាន​តែ​ឈ្មោះ ថាំ​ង ស៊ីមិញ ​ភេទ​ប្រុស​ អាយុ​ ២០ ​ឆ្នាំ ជន​ជាតិ​ចិនជា​មេ​ការ​ម្នា​ក់ទេ។ ឯ​ជន​ជាតិ​ចិន​ឈ្មោះ ​ហ័ង ​ឆាវ​ ភេទស្រី​​ អាយុ​១៩ឆ្នាំ ​​, ចាំង​ ឈីង​ ភេទ​ប្រុស​ អាយុ​២៧​​ឆ្នាំ, ចិន​ចិន​ភេទ​ស្រី​អាយុ​ ២៣ ​ឆ្នាំ​,​ថាំង ​រ៉ុយ ​ភេទ​ប្រុស​អាយុ ​២៦ ​ឆ្នាំ​ត្រូវ​ដាក់​ពន្ធនា​គារ​១​ឆ្នាំ ។​ ចំណែក​ឈ្មោះ​ ឡុង ​ម៉េង​គ័ង ​ភេទ​ប្រុស ​អាយុ​ ២៤ ​ឆ្នាំ​ ជន​ជាតិ​ខ្មែរ​ត្រូវ​ជាប់​គុក ១​ ​ឆ្នាំ ពី​បទ «​បើក​ល្បែង​ស៊ីសង​ខុស​ច្បាប់​តាម​​ម៉ាស៊ីន​អេឡិ​ច​ត្រូនិច​ (អ៊ីន​ធើ​ណិត )» ​តាម​មាត្រា​ ៥ ស្តី​ពី​ការ​បង្ក្រាប​ល្បែង​ស៊ី​សង​ខុស​ច្បាប់​។

លោក​វរៈសេ​នីយ៍​ឯក ​ប៉ូ​ សេង​លាង ​បាន​បញ្ជា​ក់ថា ​ពួក​គេត្រូវ​​សម​ត្ថកិ​ច្ចនគ​របា​លចា​រកម្ម​ឃាត់​ខ្លួន នៅក្នុងផ្ទះ​ជួល​លេខ​១០៩ ​ក្នុងស​ង្កាត់​​ទំនប់​ទឹក ខណ្ឌ​ចំការ​មន​ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​​ខាង​លើ​កាល​ពី​រសៀល​ថ្ងៃទី​១៦ ខែ​តុលា​កន្ល​ងទៅ​។ បច្ចុប្បន្ន​​អ្នក​ទាំង៦​នាក់​នេះ​​ ត្រូវ​​បញ្ជូន​ទៅឃុំ​ខ្លួន​នៅ​មណ្ឌ​លកែ​ប្រែ (ព្រៃស​) ម១ ​និង ​ម២ តាម​អំ​ណាច​សាល​ក្រម​របស់​សាលា​ដំបូង​រា​ជ​ធា​នីភ្នំពេ​ញ​៕

អត្ថបទគួរចាប់អារម្មណ៍