ក្រុងដាម៉ាសៈ ការឈ្លានពានតាមអាកាសរបស់អ៊ីស្រាអែលកាលពីព្រឹកថ្ងៃអាទិត្យបានវាយប្រហារលើបន្ទាយយោធាបីកន្លែងនៅខាងក្រៅទីក្រុងដាម៉ាសដែលជាលើកទីពីរពីចំពោះការវាយប្រហារដែលត្រូវបានគេរាយការណ៍ក្នុងរយៈពេល៤៨ម៉ោងជំរុញឲ្យរដ្ឋាភិបាលស៊ីរីព្រមានថា ស្ថានភាពតំបន់ឥឡូវគ្រោះថ្នាក់កាន់តែខ្លាំង។
ការវាយប្រហារត្រូវបានគេរាយការណ៍ថាមានគោលដៅលើមូលដ្ឋានអាវុធសរបស់ក្រុមលីប៉ង់ Hezbollah និងកើនឡើងនូវកង្វល់ថ្មីនៃជម្លោះដែលកាន់តែក្តៅគគុក។
ក្រសួងការបរទេសបាននិយាយនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅក្រុមប្រឹក្សាសន្តិសុខអ.ស.បដោយនិយាយអះអាងថា ខ្លួនបានកំពុងផ្លាស់ប្តូរអ្វីម្យ៉ាងគ្មានមូលហេតុ និងបានចោទប្រកាន់ប្រទេសអ៊ីស្រាអែលពីបទសហការជាមួយក្រុមភារវករ។
ក្នុងលិខិតបានលើកឡើងថា ៖«ប្រហែលជាម៉ោង០១:៤០នាទីព្រឹក ឧទ្ធម្ភាគចក្រយោធាអ៊ីស្រាអែលបានហោះហើរលើដែនដីកាន់កាប់ និងភាគខាងត្បូងប្រទេសលីប៉ង់ដោយចាប់ផ្តើមការឈ្លានពានដោយបាញ់គ្រាប់មីស៊ីលលើបន្ទាយយោធាបីដែលជាមូលដ្ឋានរបស់កម្លាំងប្រដាប់អាវុធនៃសាធារណៈអារ៉ាប់ស៊ីរី»។
ស៊ីរីបានប្រើពាក្យ«ដែនដីកាន់កាប់»សំដៅលើប្រទេសអ៊ីស្រាអែល និងតំបន់វេសថ៍ ប៊ែង ហ្គាហ្សា ស្ទ្រីប និងហ្គូឡាន ហៃហ៍ដែលកាន់កាប់។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍