The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រឡាប់​ឡាន​ដឹក​​កម្មករ​របួស​​ធ្ងន់​ស្រាល​២៣​នាក់​នៅ​កំពង់​ឆ្នាំង​




ក្រឡាប់​ឡាន​ដឹក​​កម្មករ​របួស​​ធ្ងន់​ស្រាល​២៣​នាក់​នៅ​កំពង់​ឆ្នាំង​

ក្រឡាប់​ឡាន​ដឹក​​កម្មករ​របួស​​ធ្ងន់​ស្រាល​២៣​នាក់​នៅ​កំពង់​ឆ្នាំង​

2-015
កម្មករ កម្មការិនីអាចងាយនឹងរងគ្រោះថ្នាក់ផ្សេងៗ ក្នុងការជិះបែបនេះ ម៉ៃ វីរៈ

កំពង់ឆ្នាំងៈ កម្មករ​ កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ចំនួន​២៣​នាក់​រង​របួស​ធ្ងន់​ស្រាល​ ខណៈ​កំពុង​ធ្វើ​ដំណើ​រ​ទៅ​​​ធ្វើ​ការ​ហើយ​ត្រូវ​ដាច់​​រ៉ូទីល​​រថយន្ត​ក្រឡប់​និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កំពង់​ត្រឡា​ច​៥​នាក់​រីឯ​អ្នក​របួស​ធ្ងន់​៥នាក់​និង​អ្នក​របួស​១៣​នាក់​ទៀត​ត្រូវ​ក្រុម​គ្រួសារ​ដឹក​មក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ភ្នំពេញ​ខ្លួន​ឯង​។

លោក​ មាស​ស៊ី​ ភិន​ អធិការ​រង​ស្រុក​កំពង់​ត្រឡាច់​ឲ្យ​ដឹង​​ថា ​កម្មករ​-កម្មការិ​នី​ចំនួន​២៣​នាក់​ត្រូវ​រង​របួស​ធ្ងន់​ស្រាល​ ខណៈ​ពួក​គេ​ជិះ​ក្នុង​រថយន្ត​ហើយ​ចៃ​ដន្យ​រ៉ូទីល​របស់​រថយន្ត​នោះ​បាន​ដាច់​ធ្វើ​ឲ្យ​អ្នក​បើក​បប​ញ្ជា​ចង្កូត​រថយន្ត​លែង​បាន​ក៏​ក្រឡាប់​ជះ​កម្មករ​រាយ​ប៉ាយ​ពេញ​ដី​តែ​ម្តង​ទៅ​ ​។

លោក​ថ្លែង​ថា​៖​«​រថយន្ត​ផ្ទុក​កម្មករ​ប្រ​ជ្រៀត​គ្នា​ដូច្នេះ​ពេល​ជួប​គ្រោះ​ថ្នាក់​ពួក​គេ​ដួល​សង្កត់លើ​​គ្នា​ហើយ​ម៉្យាង​វិញ​ទៀត​ពួក​គេ​ត្រូវ​ខ្ទាត​ចេញ​ពី​រថយន្ត​ដោយ​មិន​ដឹង​ខ្លួន​ព្រោះ​មិន​ប្រុង​ប្រយ័ត្ន​ជា​មុន​ទើប​បណ្តាល​ឲ្យ​មាន​អ្នក​របួស​ច្រើន​បែប​នេះ​តែ​សំណាង​ដែល​ពួក​គេ​មិន​ត្រូវ​រថយន្តសង្កត់​ស្លាប់​​»។

អត្ថបទគួរចាប់អារម្មណ៍