មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡាលោក Henrique Capriles បានទទួលយកសាលក្រមតុលាការកំពូលមួយដែលអនុញ្ញាតឲ្យលោកប្រធានាធិបតី ហ៊ូហ្គូ ឆាវ៉េស ដែលកំពុងមានជំងឺពន្យាការសម្ពោធតំណែងរបស់លោកខណៈដែលអនុញ្ញាតឲ្យរដ្ឋាភិបាលរបស់លោកបន្តកាន់តំណែង។
លោក Caprile បាននិយាយកាលពីថ្ងៃពុធថា សាលក្រមដែលត្រូវបានសម្រេចដោយតុលាការកំពូល«ជាកាតព្វកិច្ច» ប៉ុន្តែលោក បានបញ្ជាក់ថា វា មិនបានបញ្ចប់ភាពមិនប្រាកដដែលកំពុងតែធ្វើឲ្យប្រទេសនេះប្រឈមមុខ ហើយជំទាស់អនុប្រធានាធិបតីលោក Nicolas Maduro មិនឲ្យដោះស្រាយបញ្ហាចំពោះមុខបំផុតរបស់ខ្លួន។
លោក បានថ្លែងនៅសាលសន្និសីទសារព័ត៌មានមួយថា៖«ស្ថានប័នជាច្រើន មិនគួរឆ្លើយតបនឹងប្រយោជន៍របស់រដ្ឋាភិបាលមួយទេ»។
លោក Capriles បានបញ្ជាក់ថា៖«ឥឡូវនេះ សាលក្រមត្រូវបានគេចេញហើយ។ មានការបកស្រាយមួយដោយតុលាការកំពូល។ លេស អស់ហើយលោក Maduro។ ឥឡូវនេះវា ធ្លាក់លើរូបលោកដែលត្រូវទទួលខុសត្រូវនៃការកាន់តំណែង និងគ្រប់គ្រង»។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ តុលាការកំពូលរបស់ វ៉េណេស៊ុយអេឡា បានសម្រេចថា ការពន្យាការស្បថចូលកាន់តំណែងរបស់លោក ឆាវ៉េស ដែលកំពុងមានជំងឺសម្រាប់អាណត្តិថ្មី គឹស្របច្បាប់។