ក្រុងតូក្យូៈ អ្នកនាំពាក្យកំពូលនៃរដ្ឋាភិបាលជប៉ុនថ្មី និយាយថា រដ្ឋាភិបាលរបស់ លោកស៊ីនហ្សូ អាបេ នឹងយកគោលនយោបាយ បីជាអាទិភាពគឺការស្តារសេដ្ឋកិច្ចឡើងវិញ ការកសាងជាតិជាថ្មី ក៏ដូចជា ការគ្រប់គ្រងវិបត្តិផងដែរ។
បន្ទាប់បីត្រូវបានតែងតាំងជា រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី លោកយ៉ូស៊ីហ៊ីដេ ស៊ូហ្គា បានប្រាប់អ្នកកាសែតពីថ្ងៃព្រហស្បតិ៍ថា សមា ជិកគណរដ្ឋមន្ត្រីរបស់លោកអាបេ នឹងធ្វើការរួមគ្នា ដើម្បីសម្រេចគោលដៅនោះ។
លោកស៊ូហ្គា បានថ្លែងថា វាពិត មាន សារៈសំខាន់ណាស់សម្រាប់គណរដ្ឋមន្ត្រីដើម្បីសម្រេចចិត្តជា មុនលើគោលនយោបាយ និងអនុញ្ញាតិឲ្យក្រុមមន្ត្រីសាធារណជនអនុវត្តវាឲ្យបាន។
នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក ស៊ីហ្សូ អាបេ កាលពីថ្ងៃពុធ បានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងបរិត្តផរ ណា និងប្រាក់យ៉េនរឹង និងពង្រឹងទំនាក់ទំនងជាមួយអាមេរិក នៅលោកបានចាប់ផ្តើមរដ្ឋការទីពីរដោយប្តេជ្ញាស្តារសេដ្ឋកិច្ចឡើងវិញខណៈដែលកំពុងទប់ទល់ជាមួយចិនដែលកំពុងតែកើនឥទ្ធិពល។