The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គ្មាន​ការ​បញ្ចប់​សង្គ្រាម​នៅ​ស៊ីរី​ទេ បើ​សិន​គ្រប់​ភាគី​មិន​ព្រម​ចរចា​




គ្មាន​ការ​បញ្ចប់​សង្គ្រាម​នៅ​ស៊ីរី​ទេ បើ​សិន​គ្រប់​ភាគី​មិន​ព្រម​ចរចា​

គ្មាន​ការ​បញ្ចប់​សង្គ្រាម​នៅ​ស៊ីរី​ទេ បើ​សិន​គ្រប់​ភាគី​មិន​ព្រម​ចរចា​

SYRIA-UN-01
SYRIA-UN-01

ក្រុង​អាហ្សាស​: អ្នក​ចរចា​សន្តិ​ភាព​អន្តរ​ជាតិ​ដើម្បីស៊ីរី​ បាន​សុំ អង្វរ​ដល់​បណ្ដា​ប្រទេស​ខាង​ក្រៅ​កាល​ពី​ថ្ងៃ​អាទិត្យ​ជួយ​ជំរុញ​គ្រប់​ភាគី​​ជម្លោះ​គ្នា​ឲ្យ​កាន់​កាន់​តុ​ចរចា​ដោយ​ព្រមាន​ថា ​ប្រទេស​នេះ​នឹង​ក្លាយ​រដ្ឋ​បរា​ជ័យ​​គ្រប់​គ្រង​ដោយ​ក្រុម​អ្នក​ស្តេច​សង្គ្រាម​ ដរាបណា កិច្ច​ការ​ទូត​ មិន​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​ឲ្យ​នោះទេ។

​​លោក ឡាក់​ដារ ប្រាហ៊ីមី ​ដែល​បាន​ស្នង​ភារ​កិច្ចទៅ​មិន​រួច​មួយ​ដើម្បី​​បញ្ចប់​សង្គ្រាមនេះ​​បន្ត​លោក​កូហ្វី អាណាន់​ ដែល​បាន​លា​លែង​ទាំង​ការ​ខក​ចិត្ត​ក្នុង​​ខែ​កក្កដា​ បាន​ចាប់​ផ្ដើម​ពង្រឹង​យុទ្ធ​នាការ​ការ​ទូត​​ដើម្បី​ទទួល​បាន​ការ​គាំ​ទ្រ​ ចំពោះ​ផែន​ការ​សន្តិ​ភាព​មួយ​។

លោក​បាន​ចំណាយ​ពេល​៥​ថ្ងៃ​ក្នុងសប្ដាហ៍​​នេះ​នៅ​​ក្រុង​ដាម៉ាស់​ ជា​ទីដែល​លោក​បាន​ជួប​ជា​មួយ​លោក​ប្រធានា​ធិបតី​ បាសារ អាល់ អាសាដ ​។ កាល​ពី​ថ្ងៃ​សៅរ៍​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​អ្នក​គាំ​ទ្រ​អន្តរ​ជាតិ​ធំៗ​របស់​លោក អា-សាដ ​នៅ​ក្នុង​ក្រុង​ម៉ូស្គូ​ ហើយ​ពី​ថ្ងៃ​អាទិត្យ​ លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​គែរ​ ជា​ទីដែល​លោក​ប្រ ធានា​ធិបតី ម៉ូហាម៉េត មួរ​ស៊ី ​បាន​ក្លាយ​​ជា​អ្នក​ប្រឆាំងលោក អា-សាដ​ខ្លាំង​ក្លាបំផុត​។

លោក​បាន​ថ្លែង​ថា៖«បញ្ហា​នោះ ​គឺ​ថា​ភាគី​ទាំង​ពីរ​មិននិយាយ​រក​គ្នា​សោះ​។ ត្រង់​នេះ​ ជា​កន្លែង​ដែល​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ខាង​ក្រៅ​»។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

អត្ថបទគួរចាប់អារម្មណ៍

  • ខេត្តបាក់និញៈ សួនឧស្សាហ​កម្ម​ Yen Phong 1 Industrial Park នៅខេត្ត Bac Ninh ភាគខាងជើង​បាន​ក្លាយជា​​សួនឧស្សាហ​កម្មលើក​ដំបូង​នៅក្នុងប្រទេស​វៀតណាម ដែលទទួល​បាន​​បណ្ដាញ​ទូរគមនា​គមន៍​ 5G ដោយ​បច្ចេកវិទ្យាថ្មីនេះ​​ បានដាក់​​ឲ្យដំណើរការ​នៅទីតាំងនោះ​ដោយ​ក្រុមហ៊ុន Viettel កាល​ពីថ្ងៃព្រហស្បតិ៍។​​

  • ភ្នំពេញៈ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​មានតម្លៃ​ជាង ៦ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២០ កើន​ជាង ២២ ​ភាគរយ​ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានតម្លៃ​ជាង ៦,៣ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​។

  • ភ្នំពេញៈ ត្រឹម​រយៈពេល​ជិត​ ១ ​ខែ​ប៉ុណ្ណោះ​ចាប់ពី​ថ្ងៃទី​ ២០ ធ្នូ ដល់​ថ្ងៃទី​ ១៧ មករា ពលករ​ខ្មែរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រក​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ចំនួន​ ៦៩ ​នាក់ ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩ ដោយ​ក្នុង​នោះ​ពលករ​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ ២១ ​នាក់​។

  • ស្ទឹងត្រែងៈ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​គ្រោង​នឹង​បញ្ជូន​បុរស​ជនជាតិ​ឡាវ​​ ២ ​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជិត​ ៥០ ​គីឡូក្រាម​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ខណៈ​ដែល​សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ឡាវ​ ដើម្បី​តាម​រក​ចាប់ខ្លួន​ជនជាតិ​ឡាវ​ ៤ ​នាក់​ទៀត​ដែល​រត់គេចខ្លួន​។

  • ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​ដឹកនាំ​កិច្ចប្រជុំ​ដាក់​ចេញ​វិធានការ​បន្ថែម​ដល់​សាលារៀន​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ចត្ដាឡីស័ក ពិសេស​សាលារៀន​តាម​ខេត្ដ​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​វៀតណាម​ដើម្បី​ធ្វើយ៉ាងណា​ធានា​ផ្ដល់​ការសិក្សា​ដល់​សិស្ស​គ្រប់គ្នា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​។

  • ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​លុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ដ​គ្រប់​ប្រភេទ និង​លុបបំបាត់​កន្លែង​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ដែល​បង្ក​ភាព​រំខាន​ដល់​អារម្មណ៍ និង​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ