The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឃាត់​​និង​​បញ្ជូន​ទៅ​តុលាការ​ពីរ​នាក់ ​រឿង​ប៉ះ​ទង្គិច​រវាង​សមត្ថកិច្ច និងកម្មករ SL




ឃាត់​​និង​​បញ្ជូន​ទៅ​តុលាការ​ពីរ​នាក់ ​រឿង​ប៉ះ​ទង្គិច​រវាង​សមត្ថកិច្ច និងកម្មករ SL

ឃាត់​​និង​​បញ្ជូន​ទៅ​តុលាការ​ពីរ​នាក់ ​រឿង​ប៉ះ​ទង្គិច​រវាង​សមត្ថកិច្ច និងកម្មករ SL

_MG_5847
យុវជនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ ម៉ៃ វីរៈ

ភ្នំពេញៈ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ឃាត់​ខ្លួន​ជន​សង្ស័យ​បង្ក​ហេតុ​ ២នាក់ និង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​បាន​ដោះ​លែង​ពលរដ្ឋ ២៩ នាក់ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​វិញ ជាប់​ពាក់​ព័ន្ធ​ក្នុង​អំពើ​ហិង្សាប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច​និង​កម្មករ​រោង​ចក្រ​ SL កាល​ពី​ម្សិល​មិញ ដែល​បាន​បណ្តាល​ឲ្យ​ស្ត្រីអ្នក​លក់​បាយ​ម្នាក់​ស្លាប់ និង​រង​របួស​ជាច្រើន​នាក់​ទៀត។

ជន​សង្ស័យ​ទាំង​ពីរ​នាក់​មាន​ឈ្មោះ មាស នន់ ភេទ​ប្រុស អាយុ ១៥ ឆ្នាំ មាន​មុខ​របរ​រើស​អេត​ចាយ និង ឈ្មោះ វណ្ណី វណ្ណន អាយុ ១៩ ឆ្នាំ មាន​មុខរបរ​ជា​អ្នក​រត់​រម៉ក់​ដឹក​ខ្សាច់។ ប៉ុន្តែ​ក្រុម​គ្រួសារ​អ្នក​ទាំង​ពីរ បាន​អះអាង​ថា ពួក​គេ​មិន​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា និង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​នោះ​ទេ។

ក្រុម​គ្រួសារ​អ្នក​ពីរ​បាន​អំពាវនាវ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ជួយ​រក​យុត្តិធម៌​ដល់​ពួកគេ​ទាំង​ពីរ​នាក់​ផង។

ដោយ​ឡែក សមត្ថកិច្ច​ក៏​បាន​ធ្វើ​ការ​ដោះ​លែង​ពលរដ្ឋ​ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ម្សិល​មិញ អស់​ហើយ ក្រោយ​ពី​មាន​ការ​ធានា​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ទាំង​នោះ ដែល​បាន​មក​ធ្វើ​ការ​តវ៉ា​មុខ​ស្នងការ​ដ្ឋាន​រាជធានី​ភ្នំពេញ។

ចំពោះ​ករណី​ស្ត្រី​អ្នក​លក់​បាយ​ស្លាប់ លោក អេង សោភា ប្រធាន​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ដែរ​ថា សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត។

ភាគីខាងសហជីព កម្មករ SL និង​ភាគី​ខាង​ម្ចាស់​រោង​ចក្រ និង​មន្ត្រី​នៃ​ក្រសួង​ការងារ កំពុង​​ធ្វើ​​ការ​​ចរចា​គ្នា​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល បី​ខែ​របស់​កម្មករ SLសារជាថ្មីទៀត បន្ទាប់​ពី​គ្មាន​ដំណោះ​ស្រាយ​កន្លង​មក។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

អត្ថបទគួរចាប់អារម្មណ៍