The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជន​ជាតិ​អាមេរិក​ម្នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្រុក​វិញ​បន្ទាប់​ពី​រស់​នៅ​ខុស​ច្បាប់​នៅ​កម្ពុជា

ជន​ជាតិ​អាមេរិក​ម្នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្រុក​វិញ​បន្ទាប់​ពី​រស់​នៅ​ខុស​ច្បាប់​នៅ​កម្ពុជា

ជន​ជាតិ​អាមេរិក​ម្នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្រុក​វិញ​បន្ទាប់​ពី​រស់​នៅ​ខុស​ច្បាប់​នៅ​កម្ពុជា

ជន​ជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Heller Ian Andrew នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​និរទេស បន្ទាប់​ពី​អាជ្ញា​ធរ បាន​រក​ឃើញ​ថា គាត់​រស់​នៅ​ប្រទេស​កម្ពុជា​ដោយ​​ខុស​ច្បាប់​។

​​ប៉ូលិស​​ខេត្ត​ព្រះ​សីហនុ បាន​ធ្វើ​ការ​ចាប់​ខ្លូន​​បុរស​ជនជាតិ​អាមេរិក​វ័យ​ ២៥ ​ឆ្នាំ​កាល​​ពី​ថ្ងៃ​សៅរ៍ នៅ​ពេល​ដែល​ពួក​គេ រក​ឃើញ​ថា​​ទិដ្ឋា​ការ​ស្នាក់​នៅ​កម្ពុជា​របស់​​គាត់ អស់​សុពល​ភាព​។ នេះ​បើ​តាម​គេហ​ទំព័រ​របស់​ប៉ូលិស​ជាតិ​។

លោក​នាយ​ឧត្តម​សេនីយ៍​ សុខ ផល អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ប៉ូលិស​អន្តោ​រ​ប្រវេសន៍ បាន​ថ្លែង​ថា លោក​ Andrew បាន​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ដោយ​​ខុស​ច្បាប់​ ៥៣ ​ថ្ងៃ​មក​ហើយ​។

បើ​តាម​លោក​នាយ​ឧត្តម​សេនីយ៍ សុខ ផល ឲ្យ​ដឹង​ថា ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក ស ខេង នឹង​ចេញ​លិខិត​បណ្តេញ​​លោក​ Andrew ​ដែល​​នៅ​ពេល​នេះ​ស្ថិត​នៅ​មន្ទីរ​ឃុំ​​ខ្លួន​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោរ​ប្រវេសន៍​ដែល​ទំនង​ជា​នឹង​ត្រូវ​និរទេស​នៅ​សប្តាហ៍​នេះ​។

លោក បាន​បញ្ជាក់​ថា​៖«​ស្នាក់​នៅ​កម្ពុជា​​ដោយ​​ខុស​ច្បាប់​ចំនួន​ ៥៣​ គឺ​ល្មម​​នឹង​និរទេស​​បាន​​ហើយ​ ប៉ុន្តែ​យើង កំពុង​តែ​រង​ចាំ​​ការ​សម្រេច​ពី​រដ្ឋ​មន្រ្តី​»​៕ ​

អត្ថបទគួរចាប់អារម្មណ៍