ភ្នំពេញៈ ទិវាសន្ធិសញ្ញាទីក្រុងប៉ារីស ២៣តុលា ឆ្នាំ២០១៤ ថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរជិត៥០០នាក់ រួមមានព្រះសង្ឃ អង្គការសមាគមខ្មែរកម្ពុជាក្រោម សហព័ន្ធ សមាគមនិស្សិតបញ្ញវន្ត យុវជន សហជីពកម្មករ សហគមន៍រងគ្រោះដោយបញ្ហាដីធ្លី លំនៅដ្ឋាន ព្រៃឈើ រ៉ែ ធនធានធម្មជាតិ និងអង្គការសង្គមស៊ីវិល បានដង្ហែក្បួនដាក់ញត្តិទៅកាន់ស្ថាប័នចំនួន ៩ ដើម្បីស្នើកិច្ចជំរុញដល់ប្រទេសម្ចាស់ហត្ថលេខី ត្រូវតែគោរពកិច្ចព្រមព្រៀង ២៣តុលា ១៩៩១។
គោលដៅដាក់ញត្តិទាំងនោះរួមមាន ស្ថានទូតបារំាង ស្ថានទូតអង់គ្លេស ស្ថានទូតអាមេរិក មន្ទីររដ្ឋសភា ស្ថានទូតរុស្ស៊ី UN ស្ថានទូតជប៉ុន ស្ថានទូតឥណ្ឌូនេស៊ី និងស្ថានទូតចិន ដោយបញ្ចប់នៅម៉ោង១ថ្ងៃត្រង់។
ក្នុងញត្តិនោះ ការទាមទារគឺផ្តោតលើខ្លឹមសារនៃកិច្ចព្រមព្រៀង៥ចំណុច ស្តីពី ការកសាងវប្បធម៌សន្តិភាព, ដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា, អធិបតេយ្យភាព បូរណភាព និងភាពមិនអាចរំលោភបាន នៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា, សេចក្តីថ្លែងការណ៍ស្តីពីការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ, និងកិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីសពីកម្ពុជា។
ក្នុងយុទ្ធនាការរម្លឹកខួប២៣ឆ្នាំ នៃកិច្ចព្រមព្រៀងនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ហៅថាកើតឡើងដោយសារ ទិវាជ័យជម្នះ ៧មករា ១៩៧៩ ចំណែកគណបក្សសង្គ្រោះជាតិ បានប្រដូចកិច្ចព្រមព្រៀង ២៣តុលា ឆ្នាំ១៩៩១ ទៅនឹងកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយ ២២កក្កដា ២០១៤នេះ។
សូមរង់ចាំអានព័ត៌មានពិស្តារ...