The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជួយ​ក្មេង​ស្រី​ត្រូវ​ម្តាយ​បង្ខំ​ឲ្យ​ទៅ​រស់​នៅ​ជាមួយ​​​ចិន​វ័យ​ចំណាស់​ម្នាក់

ជួយ​ក្មេង​ស្រី​ត្រូវ​ម្តាយ​បង្ខំ​ឲ្យ​ទៅ​រស់​នៅ​ជាមួយ​​​ចិន​វ័យ​ចំណាស់​ម្នាក់

ជួយ​ក្មេង​ស្រី​ត្រូវ​ម្តាយ​បង្ខំ​ឲ្យ​ទៅ​រស់​នៅ​ជាមួយ​​​ចិន​វ័យ​ចំណាស់​ម្នាក់

កណ្តាលៈ សមាគម​អាដហុក​ខេត្ត​កណ្តាល​បាន​អន្តរាគមន៌​ជួយ​​ក្មេង​ស្រី​​ដែល​ត្រូវ​ម្តាយ​បង្ខំ​ឲ្យ​ទៅ​រួម​រស់​ជាមួយ​នឹង​បុរស​ជន​ជាតិ​ចិន​អាយុ​ ៦០ ​ឆ្នាំ​មួយ​រូប កាល​ពី​ថ្ងៃ​ម្សិលមិញ ​ដោយ​ម្តាយរូប​នោះ​បាន​យល់​ព្រម​មិន​ធ្វើ​ការ​បង្ខិត​បង្ខំ​កូន​ស្រី​គាត់​បន្ត​ទៅ​ទៀត​ឡើយ។

លោក​ ម៉ែន មករា អ្នក​សម្រប​សម្រួល​អង្គការ​អាដ​ហុក​ប្រចាំ​ខេត្ត​កណ្តាល​បាន​និយាយ​ថា លោក​បាន​សហការណ៌​ជាមួយ​នឹង​សមត្ថកិច្ច​មូល​ដ្ឋាន​ដោយ​បាន​ចុះ​ទៅ​ដល់​ផ្ទះ​ស្រ្តី​រូប​នោះ និង​ធ្វើ​ការ​ពន្យល់​ណែ​នាំ​មិន​ឲ្យ​ស្រ្តី​ជា​ម្តាយ​ធ្វើ​ការ​បង្ខំ​កូន​ស្រី​គាត់​ឲ្យ​ទៅ​រួម​រស់​ជាមួយ​នឹង​បុរស​ជន​ជាតិ​ចិន​ចំណាស់​នោះ​បន្ត​ទៀត។

លោក​បាន​ថ្លែង​ថា៖ «រឿង​នេះ​បាន​បញ្ចប់​ហើយ​ដោយ​សារ​ម្តាយ​ធ្វើ​កិច្ច​សន្យា​ឈប់​បង្ខំ​កូន​ស្រី​គាត់ទៀត ហើយ​ការ​បង្ខំ​នេះ​ក៏​មិន​ត្រឹម​ត្រូវ​ដែរ​ដោយ​សារ​កូន​ស្រី​នេះ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ប្រកែក​ដោយ​សារ​កូន​ស្រី​អាយុ​ ១៩ ​ឆ្នាំ​ហើយ»។

គួរ​បញ្ជាក់ថា នារី​រងគ្រោះ​ត្រូវ​បាន​ម្តាយ​បង្ខំ​ឲ្យ​ទៅ​រួម​រស់ជាមួយ​បុរស​ជន​ជាតិ​ចិនវ័យ​ចំណាស់​មួយ​រូប​កាល​ពី​ប្រមាណ​ ២ ឆ្នាំ​មុន ដែល​នាង​មាន​វ័យ​ប្រហែលជា​១៦-១៧ឆ្នាំ​ តែប៉ុណ្ណោះ ដោយ​សារ​បុរស​នោះ​បាន​ផ្តល់​ប្រាក់​មក​ដល់គ្រួសារ​នាង។​ ប៉ុន្តែ​នាង​ត្រូវ​បាន​ទទួល​រង​ការ​ធ្វើ​បាបទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ ហើយ​នាង​ក៏​បាន​ចាក​ចេញ​ពី​បុរស​នោះ​ដោយមិន​អាច​ទ្រាំ​ទ្រ​ក្នុង​ការ​រស់នៅ​បន្ត​ទៅ​ទៀត​បាន។

អត្ថបទគួរចាប់អារម្មណ៍