The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បញ្ជូន​ជន​សង្ស័យ​៤​នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ទៅ​តុលាការ




បញ្ជូន​ជន​សង្ស័យ​៤​នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ទៅ​តុលាការ

បញ្ជូន​ជន​សង្ស័យ​៤​នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ទៅ​តុលាការ

Cut13
Cut13

ជន​សង្ស័យ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​២​នាក់​និង​ជន​ជាតិ​ឡាវ​២នាក់ ដែល​ខាង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​និង​ការិយាល័យ​អន្តរាគមន៍​របស់​ក្រសួង​មហាផ្ទៃ​ឃាត់​ខ្លួន​បាន​ក្នុង​សណ្ឋាគារ Bolyna Palace ឯ​ជន​ជាតិ​ឡាវ​ឃាត់​ខ្លួន​នៅ​ត្រើយ​ម្ខាង​កាល​ពី​ថ្ងៃ​ទី​២៣​ធ្នូរ​ត្រូវ​​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។

លោក ឧត្តមសេនីយ ខៀវសាម៉ន ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ជា​ជន​ជាតិ​ខ្មែរ​២នាក់​មក​ពី​ស្ទឹង​ត្រែង​និង​ជន​ជាតិ​ឡាវ​២នាក់​ដែល​ចាប់​បាន​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​នោះ​ សមត្ថកិច្ច​ជំនាញ​បាន​​ស៊ើប​សួរ​និង​កសាង​សំណុំ​រឿង​ត្រូវ​ចោទ​ប្រកាន់​ហើយ។

លោក​ប្រាប់​ថា៖​ «ជន​សង្ស័យ​យើង​កសាង​សំណុំ​រឿង​និង​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​រក្សា​ទុក​និង​ចែក​ចាយ​គ្រឿង​ញៀន»។ យើង​រឹប​អូស​បាន​ថ្នាំ​មេតំ​ហ្វេតាមីន ជិត​២គីឡូ​ក្រាម​បើ​គិត​ជា​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ដែល​ថ្នាំ​ញៀន​នេះ​នាំ​ចូល​មក​ពី​ប្រទេស​ឡាវ ដូច្នេះ​វា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ប្រសិន​បើ​ចាប់​មិន​បាន»។

អត្ថបទគួរចាប់អារម្មណ៍