The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បញ្ជូន​ជន​សង្ស័យ​​ពាក់​ព័ន្ធ​គ្រឿង​ញៀន​៨​នាក់​ទៅ​តុលាកា​រ​




បញ្ជូន​ជន​សង្ស័យ​​ពាក់​ព័ន្ធ​គ្រឿង​ញៀន​៨​នាក់​ទៅ​តុលាកា​រ​

បញ្ជូន​ជន​សង្ស័យ​​ពាក់​ព័ន្ធ​គ្រឿង​ញៀន​៨​នាក់​ទៅ​តុលាកា​រ​

Handcuff
Handcuff

ជ​​នសង្ស័យ​ពាក់​ព័ន្ធ​ការ​ជួញ​ដូរ​និង​ចែក​ចាយ​គ្រឿង​ញៀន​ចំនួន​៨នាក់​ដែល​សមត្ថកិច្ច​ចម្រុះ​កងរាជ​អាវុធ​ហត្ថ​រាជធា​នីភ្នំពេញ​រួ​ម​ទាំង​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​ពោធិសែន​ជ័យ​និង​ខណ្ឌ​ទួល​គោក​ចាប់​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៥​និង​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំ​បូង​រាជធានី​ភ្នំ​ពេញ​៤​នាក់​​នៅ​ល្ងាច​ថ្ងៃនេះ ​ហើយ​៤​នាក់​ទៀត​ត្រូវ​បញ្ជូន​ទៅ​ថ្ងៃ​ពុធ​នេះ​។

លោក​ វ​រសេ​នីយ៍​ឯក​ ខេង​ទី​តូ​ មន្រ្តី​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រ​ទេស​កាល​ពីម្សិ​ល​​មិញ​បាន​ឲ្យ​ដឹង​ថា​ សមត្ថ​កិច្ច​សម្រុះ​បាន​ចុះ​ឃាត់​ខ្លួន​ជន​សង្ស័​យ​គ្រឿងញៀន​បាន​៨នាក់​ក្នុង​២ទី​​តាំងផ្សេ​ងគ្នា​និ​ងមុ​ន​ក្រោយ​ក្នុង​បទ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ហើយ​ពួក​គេទាំ​ង​៨នាក់​នោះ​ត្រូវ​ខាង​ជំនាញ​បញ្ចប់​ការ​ស៊ើប​សួរ​និង​កសាង​សំណុំរឿ​ង​រួច​ហើយ​។

លោក​បញ្ជាក់​ថា​៖​«​ ជ​ន​សង្ស័យទាំង​៨នាក់​ដែល​មាន​​ស្រីម្នា​ក់​ផង​នោះស​មត្ថកិច្ចបា​នប​ញ្ចប់​​នីតិ​វិធី​ហើយ​ហើយ​ក្នុង​ចំណោម​៨​នាក់​ដោយ​៤​នាក់​ដែល​សមត្ថកិ​ច្ច​ឃាត់​ខ្លួន​មុន​ត្រូវ​បញ្ជូនទៅ​​តុលាការ​នៅ​ល្ងាច​ថ្ងៃទី​១៨​និង​ជន​សង្ស័យ​៤នាក់​ទៀត​ដែល​ឃាត់​ខ្លួន​នៅខណ្ឌ​ទួល​គោក​ត្រូវ​បញ្ជូ​ននៅ​ថ្ងៃទី​១៩​កុម្ភៈ​ ​»។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

អត្ថបទគួរចាប់អារម្មណ៍