The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បាត់​បង់​ក្តី​សង្ឃឹម​ក្នុង​ការ​រក​ឃើញអ្នក​នៅរស់​​ពី​ការ​រអិល​បាក់​ដីនៅ​​ចិន




បាត់​បង់​ក្តី​សង្ឃឹម​ក្នុង​ការ​រក​ឃើញអ្នក​នៅរស់​​ពី​ការ​រអិល​បាក់​ដីនៅ​​ចិន

បាត់​បង់​ក្តី​សង្ឃឹម​ក្នុង​ការ​រក​ឃើញអ្នក​នៅរស់​​ពី​ការ​រអិល​បាក់​ដីនៅ​​ចិន

17-Brief
17-Brief

ក្រុង​ប៉េ​កាំងៈ ក្តីសង្ឃឹម​ស្រាប់ តែ​សាប​រលាប​យ៉ាង​រហ័សកាល​ពី​ថ្ងៃអាទិត្យ​ថា ការរុក​រក​របស់​ចិន​ និង​ក្រុមសង្គ្រោះ​នឹង​រក​មិន​ឃើញ​អ្នក​នៅ​រស់ទេ រយៈ​ពេល ពីរ​ថ្ងៃ​បន្ទាប់​ពីការ​រអិល​បាក់​ដី​ដ៏  ធំ​សម្បើម​មួយ​ បានវាយ​ប្រ​ហារ​ ភ្នំ​ទីបេ​មួយ​ ដោយ​កប់​ក្រុម​កម្មករ​អណ្តូង​រ៉ែ​ជា​ច្រើននាក់​។

ប្រ​ព័ន្ធ​ឃោស​នារដ្ឋ​ បាននិយាយថា ក្រុម​សង្គ្រោះ​ប្រ​មាណ​៣៥០០ ​នាក់​ និង​គ្រឿង​ចក្រ​៣០០គ្រឿង​ កំពុង​តែ​ជីក​កកាយ​រក​អ្នក​នៅរស់​ ដោយមនុស្សភាគ​ច្រើន​ត្រូវ​បាន​និ​យាយថាកំពុង​ជីក​ កកាយដោយ​ដៃទទេនិង​កំពុង​ប្រ​យុទ្ធ​ជាមួយ​ព្រឹល​ និង​ជំងឺផ្តាសាយ។

កម្មករ​រ៉ែសរុប​៨២​នាក់​ បាន​កប់​នៅ​ក្រោម​ដី​២​លាន​ម៉ែត្រគុប រយៈពេល​ស្ទើរ​តែ​៣៦​ម៉ោង​​បន្ទាប់​ពី​ការ​រអិល​បាក់​ដី​ដ៏​ធំ​សម្បើម​មួយ​នៅ​តំបន់​ទីបេ ។ ទីភ្នាក់​ងារព័ត៌​មានចិន​​ស៊ីន​ហួ បាន​និ​យាយថា ក្រុមសង្គ្រោះ បានរក​ឃើញ​សាកសព​ទីមួយ​ នៅ​ម៉ោង​៥និង​៣០​នាទី រសៀល បន្ទាប់​ពីមួយ​ផ្នែក​ធំ​នៃដី​ដែល​បានកប់​ជំរំរបស់​កម្មករ​ អណ្តូង​​រ៉ែ ទង់​ដែង​​នៅ​ក្នុងស្រុក​ Maizhokunggar ខាង​កើត​រដ្ឋ​ធានី​ឡាសា​របស់​ទីបេនៅ​ម៉ោង​៦ ព្រឹក​ថ្ងៃសុក្រ៕ AFP​​/​I​N

អត្ថបទគួរចាប់អារម្មណ៍