The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បុគ្គលិក ស៊ីនទ្រី​ព្រម​ធ្វើ​ការ​វិញ ក្រោយ​ដំឡើង​បាន ២៥$




បុគ្គលិក ស៊ីនទ្រី​ព្រម​ធ្វើ​ការ​វិញ ក្រោយ​ដំឡើង​បាន ២៥$

បុគ្គលិក ស៊ីនទ្រី​ព្រម​ធ្វើ​ការ​វិញ ក្រោយ​ដំឡើង​បាន ២៥$

140205_06b
សំរាមកកស្ទះនៅតាមកែងវិថីនានា ក្រោយពេលបុគ្គលិកស៊ីនទ្រី មិនព្រមធ្វើការ ម៉ៃ វីរៈ

ភ្នំពេញៈ ការ​ចរចា​រវាង​ក្រុមហ៊ុន ស៊ីនទ្រី និង​បុគ្គលិក​កម្មករ​របស់​ខ្លួន​ តាំង​ពី​ម្សិល​មិញ​នៅ​សាលា​រាជធានី​ ភ្នំពេញ និង​បន្ត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ពុធ​នេះ​នៅ​យាន​ដ្ឋាន ក្រុមហ៊ុន ស៊ីនទ្រី ក្រោម​ការ​សំរប​សំរួល​ពី​លោក​អភិបាល​រង​រាជធានី ឃួន ស្រេង បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា លើ​លក្ខ​ខណ្ឌ​ទាម​ទារ ដោយ​បុគ្គលិក​ព្រម​ចូល​ធ្វើ​ការ​វិញ​ទាំង​អស់ ចាប់​ពី​ថ្ងៃ​ពុធ​នេះ​ទៅ។

ចំណែក​ឯ បុគ្គលិក​ក្រុមហ៊ុន ស៊ីនទ្រី ដែល​បាន​ធ្វើ​ការ​តវ៉ា​តាំង​ពី​ថ្ងៃ​ចន្ទ ទាម​ទារ​ដំឡើង​ប្រាក់​ខែ និង​លក្ខ​ខណ្ឌ​ការងារ​ល្អ​ប្រសើរ​នោះ ត្រូវ​បាន​ក្រុមហ៊ុន សម្រេច​ដំឡើង​ប្រាក់​ខែ​ពី​២០​ទៅ ២៥​ដុល្លារ​អាមេរិក​ម្នាក់ និង​យល់​ព្រម​លើ​ការ​ទាម​ទារ​ផ្សេង​ទៀត ដែល​បុគ្គលិក​បាន​ទាម​ទារ ដូចជា បង្កើត​មណ្ឌល​សុខភាព​សម្រាប់​កម្មករ ដើម្បី​ផ្តល់​សេវា​សុខភាព ២៤ ម៉ោង ហើយ​​យល់​ព្រម​​មិន​កាត់​ប្រាក់​ខែ​កម្មករ​ទៀត​ទេ សម្រាប់​ឯកសណ្ឋាន​ធ្វើ​ការ​ដោយ​ក្រុមហ៊ុន​ធានា​ផ្តល់​ឲ្យ។

​សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

អត្ថបទគួរចាប់អារម្មណ៍