បុគ្គលិករបស់ក្រុមហ៊ុន Nokia កំពុងលើកបង្ហាញទូរស័ព្ទដៃទំនើបម៉ូដែលថ្មីគឺ Lumia 925 នៅក្នុងសន្និសីទមួយនៅទីក្រុងឡុងដ៍កាលពីម្សិលមិញ។ ទូរស័ព្ទ Nokia Lumia 925 ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Window មាន dual-core processor 1.5 GHz អង្គចងចាំ ១ជីហ្កាបៃ ហាដឌីស ១៦ជីហ្កាបៃ ម៉ាស៊ីនថត ៨,៧មេហ្គាភិចសែលនិងអេក្រង់ ៤,៥អុិញនេះ នឹងចេញលក់នៅខែមិថុនា ដោយចាប់ផ្តើមពីចក្រភពអង់គ្លេស អាល្លឺម៉ង់ អុីតាលី អេស្ប៉ាញ ចិន និងអាមេរិក៕ រូបថត Bloomberg