The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផែន​ការ​សន្តិ​ភាព​លោក​អាសាដ រង​ការរិះ​គន់​​ពី​ក្រុម​សត្រូវ




ផែន​ការ​សន្តិ​ភាព​លោក​អាសាដ រង​ការរិះ​គន់​​ពី​ក្រុម​សត្រូវ

ផែន​ការ​សន្តិ​ភាព​លោក​អាសាដ រង​ការរិះ​គន់​​ពី​ក្រុម​សត្រូវ

SYRIA
SYRIA

ក្រុងដាម៉ាស់: ប្រធានា​ធិបតី​ស៊ីរី​លោកបាសារ អាល់ អាសាដ ​បាន​ច្រាន​ចោល​កិច្ច​ពិភាក្សា​សន្តិ​ភាព​ជា​មួយ​ក្រុម​សត្រូវ​របស់​លោក​​ពី ថ្ងៃ​អាទិត្យ​ ក្នុង​សុន្ទរ​កថារឹង​រូស​មួយ​ ដែល​ក្រុម​ប្រឆាំង​លោក​បាន​ចាត់​ទុក​ថា ​ជា​ការ​ប្រកាស​សង្គ្រាម​ជា​ថ្មី​ម្ដង​ទៀត​។

ថ្វី​បើ​សុន្ទរ​កថា​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការប្រ​កាស​​ផែន​ការ​សន្តិ​ភាព​ថ្មី​មួយក្ដី ក៏​​លោកអាសាដ មិន​បាន​ផ្ដល់​សម្ប​ទានទេ​និង​ទំនង​ជា​រិត​តែ​ពង្រឹង​​ជំហរ​របស់​លោក​ជា​ច្រើន​ថែម​ទៀត។ ​លោក​បាន​ប្រ មូល​ផ្ដុំ​ពល​រដ្ឋ​ស៊ីរី​ឲ្យ​ធ្វើ​«សង្គ្រាម​ដើម្បី​ការ​ពារ​ជាតិ​» និង​បានរិគន់​ក្តី​សង្ឃឹម​នៃការ​ចរ​ចា​។

នៅ​ចំ​ពោះ​អ្នក​គាំ​ទ្រ​ក្នុង​មហោ​ស្រព​ឮអូប៉េ​រ៉ា​ក្រុង​ដាម៉ាស​សម្រាប់​សុន្ទរ​កថា​ដំបូង​របស់​លោក​តាំង​ពី​ខែ​មិថុនា លោកអាសាដ ​បាន​សួរ​ក្រុម​អ្នក​គាំ​ទ្រ​​ថា​៖«​យើង​មិ​​ន​ច្រាន​ចោល​កិច្ច​ពិភាក្សា​នយោ​បាយ​ទេ ....ប៉ុន្តែ​តើ​យើង​គួរ​ចរចា​​ជា​មួយ អ្នក​ណា? ជា​មួយ​ក្រុម​ជ្រុល​និយម ​ដែល​មិន​ចេះស្តាប់​ភាសា​ក្រៅ​តែ​ពី​ការ​សម្លាប់​ និង​ភេវរ​កម្មឬ?»។

លោក​បាន​បន្ត​ថា៖ ​«តើ​យើង​គួរ​និយាយ​ជា​មួយ​ក្រុម​ដែលបរ​ទេស​បាន​បង្កើត​​ ដែល​ធ្វើ​តាម​​ការ​បញ្ជា​របស់​ក្រុម​បរ​ទេស​​ឬ? តើ​យើង​គួរ​ចរចា​​ជាមួយ​​អាយ៉ង​ បង្កើត​ឡើង​ដោយ​លោក​​ខាង​លិច»។

​​លោក ចច ​សាប្រា​ អនុ​ប្រធាន​ក្រុម​ចម្រុះ​ជាតិ​ប្រឆាំង​បាន​ប្រាប់​រ៉យ​ទ័រ​ថា ផែន​ការ​សន្តិ​ភាព​ដែល​លោកអាសាដ បានថ្លែង​​ក្នុង​សុន្ទរ​កថា​របស់​លោក​​«មិនសម​​ឲ្យ​គេ​ហៅ​ថា​ជា​គំនិត​ផ្ដួច​ផ្ដើម​ទេ»។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

អត្ថបទគួរចាប់អារម្មណ៍

  • ខេត្តបាក់និញៈ សួនឧស្សាហ​កម្ម​ Yen Phong 1 Industrial Park នៅខេត្ត Bac Ninh ភាគខាងជើង​បាន​ក្លាយជា​​សួនឧស្សាហ​កម្មលើក​ដំបូង​នៅក្នុងប្រទេស​វៀតណាម ដែលទទួល​បាន​​បណ្ដាញ​ទូរគមនា​គមន៍​ 5G ដោយ​បច្ចេកវិទ្យាថ្មីនេះ​​ បានដាក់​​ឲ្យដំណើរការ​នៅទីតាំងនោះ​ដោយ​ក្រុមហ៊ុន Viettel កាល​ពីថ្ងៃព្រហស្បតិ៍។​​

  • ភ្នំពេញៈ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​មានតម្លៃ​ជាង ៦ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២០ កើន​ជាង ២២ ​ភាគរយ​ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានតម្លៃ​ជាង ៦,៣ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​។

  • ភ្នំពេញៈ ត្រឹម​រយៈពេល​ជិត​ ១ ​ខែ​ប៉ុណ្ណោះ​ចាប់ពី​ថ្ងៃទី​ ២០ ធ្នូ ដល់​ថ្ងៃទី​ ១៧ មករា ពលករ​ខ្មែរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រក​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ចំនួន​ ៦៩ ​នាក់ ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩ ដោយ​ក្នុង​នោះ​ពលករ​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ ២១ ​នាក់​។

  • ស្ទឹងត្រែងៈ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​គ្រោង​នឹង​បញ្ជូន​បុរស​ជនជាតិ​ឡាវ​​ ២ ​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជិត​ ៥០ ​គីឡូក្រាម​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ខណៈ​ដែល​សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ឡាវ​ ដើម្បី​តាម​រក​ចាប់ខ្លួន​ជនជាតិ​ឡាវ​ ៤ ​នាក់​ទៀត​ដែល​រត់គេចខ្លួន​។

  • ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​ដឹកនាំ​កិច្ចប្រជុំ​ដាក់​ចេញ​វិធានការ​បន្ថែម​ដល់​សាលារៀន​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ចត្ដាឡីស័ក ពិសេស​សាលារៀន​តាម​ខេត្ដ​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​វៀតណាម​ដើម្បី​ធ្វើយ៉ាងណា​ធានា​ផ្ដល់​ការសិក្សា​ដល់​សិស្ស​គ្រប់គ្នា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​។

  • ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​លុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ដ​គ្រប់​ប្រភេទ និង​លុបបំបាត់​កន្លែង​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ដែល​បង្ក​ភាព​រំខាន​ដល់​អារម្មណ៍ និង​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ