ក្រុងបៃរូត: ការប្រយុទ្ធគ្នាបានឆាបឆេះខ្លាំងនៅទូទាំងស៊ីរីកាលពីថ្ងៃចន្ទជាមួយការប៉ះទង្គិចគ្នាដែលគេបានរាយការណ៍ថា មានចម្ងាយត្រឹមតែពីរបីម៉ាយប៉ុណ្ណោះពីទីដែលលោកប្រធានាធិបតី បាសារ អាល់ អាសាដ បានបង្ហាញ«ផែនការសន្តិភាព»មួយដែលពលរដ្ឋស៊ីរីទាំងសង្ខាងបាននិយាយថា នឹងមិនធ្វើ ដើម្បីបញ្ចប់ការបះបោររយៈពេល២១ខែនៅក្នុងប្រទេសនេះទេ។
ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបាននិយាយថា ជាច្រើនម៉ោងបន្ទាប់ពីលោក អាសាដ បានថ្លែងទៅកាន់ក្រុមអ្នកស្មោះត្រង់ដែលកំពុងហ៊ោកញ្ជ្រៀវនៅវិមានអូប៉េរ៉ាក្នុងក្រុងដាម៉ាសកាលពីថ្ងៃអាទិត្យនៅក្នុងសុន្ទរកថាសាធារណៈដំបូងរបស់លោកក្នុងរយៈពេលជាច្រើនខែនោះ ការប្រយុទ្ធគ្នាបានកើតឡើងនៅជិតផ្លូវទៅកាន់ព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុងនេះ។
ក្រុមនេះបាននិយាយថា ក្រុមមានទំនាក់ទំនងនឹងក្រុមប្រឆាំងបាននិយាយថា ការបាញ់កាំភ្លើងធំបានវាយប្រហារខណ្ឌអាក់រ៉ាបាចម្ងាយ៥គ.មពីវិមានអូប៉េរ៉ា។ ការប្រយុទ្ធគ្នាបានបន្តពេញមួយយប់ឈានចូលដល់ថ្ងៃចន្ទនៅក្បែររដ្ឋធានីនេះព្រមទាំងនៅក្នុងអ៊ីដលីប និងអាឡិបប៉ូនៅភាគខាងជើង។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍