The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពល​រដ្ឋ​អ៊ីរ៉ាក់​និកាយ​ស៊ុន​នី​បិទ​ផ្លូវ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នាយក​រដ្ឋ​មន្ត្រី​




ពល​រដ្ឋ​អ៊ីរ៉ាក់​និកាយ​ស៊ុន​នី​បិទ​ផ្លូវ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នាយក​រដ្ឋ​មន្ត្រី​

ពល​រដ្ឋ​អ៊ីរ៉ាក់​និកាយ​ស៊ុន​នី​បិទ​ផ្លូវ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នាយក​រដ្ឋ​មន្ត្រី​

IRAQ-02
IRAQ-02

ក្រុង​អាន់​បារ​: ក្រុម​មូស្លីម​និកាយ​ស៊ុន​នី​រាប់​ម៉ឺន​នាក់​ បាន​នាំ​គ្នា​បិទ​ផ្លូវ​ពាណិជ្ជ​កម្ម​ដ៏​សំខាន់​របស់អ៊ីរ៉ាក់​ ដែលភ្ជាប់​​ទៅ​រដ្ឋ​​ជិត​ខាង​ស៊ីរី​ និង​ហ្ស៊ក​ដានី​នៅ​ក្នុង​ថ្ងៃ​ទី​៤នៃ​បាតុកម្ម​ កាល​ពី​ថ្ងៃ​ពុធ​ ប្រឆាំង​នឹង​​នាយក​រដ្ឋ​មន្ត្រី​និកាយ​ស៊ីអ៊ីត​លោក នូរី​ អាល់-ម៉ាលីគី។

ការ​បង្ហាញ​កម្លាំង​ដ៏សម្បើម​នេះ​ បង្ហាញពី​​ការ​តវ៉ា​​កើន​ឡើង​ដែល​បាន​ផ្ទុះ​ឡើង​​ពី​សប្ដាហ៍​មុន​ បន្ទាប់​ពី​ក្រុម​កង​ទ័ព​បាន​ឃុំ​ខ្លួន​ក្រុម​​អង្គ​រក្ស​លោក​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​និកាយ​ស៊ុន​នី​ រ៉ាហ្វៃ ​អេសាវី ​ដោយ​គំរាមទម្លាក់​​អ៊ីរ៉ាក់​ទៅ​ក្នុង​ចលា​ចល​នយោ​បាយ ​កាន់​តែ​ជ្រៅ​។

​​ដោយ​ស្រែក​បន្ទរ​ពាក្យ​ស្លោកដែល​បាន​​​ប្រើ​​នៅ​ក្នុង​ការ​បះ​បោរ​មហា​ជន ​ដែល​បាន​បញ្ចប់​ក្នុង​ការ​ផ្ដួល​រំលំ​ក្រុម​មេ​ដឹក​នាំ​ប្រទេស​ទុយ​នីស៊ី ​អេហ្ស៊ីប ​លីប៊ី ​និង​យេម៉ែន​ នៅ​ក្នុង​មូល​ដ្ឋាន​រឹង​ក្នុង​ក្រុង​អាន់​បារ អ្នក​តវ៉ា​​និកាយ​ស៊ុន​នី​រាប់​ម៉ឺន​នាក់​ បាន​ស្រែក​ព្រម​ៗគ្នាថា៖ «​ពល​រដ្ឋ​ចង់​ផ្តួល​រំលំ​​របប​នេះ​»។

ដោយ​គ្រវី​ទង់​ជាតិ​ចាស់​របស់​អ៊ីរ៉ាក់​ ដែល​ត្រូវ​ប្ដូរ​បន្ទាប់​ពី​ជន​ផ្ដាច់​ការ​និកាយ​ស៊ុន​នី​ លោក ​សាដាំ ហ៊ូសេន ​ត្រូវ​បាន​ផ្ដួល​រំលំ​ ដោយ​ការ​លុក​លុយ​របស់​អាមេរិក​ក្នុង​ឆ្នាំ​២០០៣​នោះ ក្រុម​អ្ន​ក​តវ៉ា​បាន​នាំគ្នា​អង្គុយ​លើ​​ផ្លូវ​ដោយ​បង្ក​ការ​កក​ស្ទះ​ផ្លូវ​ពាណិជ្ជ​កម្ម​សំខាន់​រវាង​អុីរ៉ាក់​, ហ្ស៊ក​ដានី ​និង​ស៊ីរី។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

អត្ថបទគួរចាប់អារម្មណ៍

  • ខេត្តបាក់និញៈ សួនឧស្សាហ​កម្ម​ Yen Phong 1 Industrial Park នៅខេត្ត Bac Ninh ភាគខាងជើង​បាន​ក្លាយជា​​សួនឧស្សាហ​កម្មលើក​ដំបូង​នៅក្នុងប្រទេស​វៀតណាម ដែលទទួល​បាន​​បណ្ដាញ​ទូរគមនា​គមន៍​ 5G ដោយ​បច្ចេកវិទ្យាថ្មីនេះ​​ បានដាក់​​ឲ្យដំណើរការ​នៅទីតាំងនោះ​ដោយ​ក្រុមហ៊ុន Viettel កាល​ពីថ្ងៃព្រហស្បតិ៍។​​

  • ភ្នំពេញៈ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​មានតម្លៃ​ជាង ៦ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២០ កើន​ជាង ២២ ​ភាគរយ​ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានតម្លៃ​ជាង ៦,៣ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​។

  • ភ្នំពេញៈ ត្រឹម​រយៈពេល​ជិត​ ១ ​ខែ​ប៉ុណ្ណោះ​ចាប់ពី​ថ្ងៃទី​ ២០ ធ្នូ ដល់​ថ្ងៃទី​ ១៧ មករា ពលករ​ខ្មែរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រក​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ចំនួន​ ៦៩ ​នាក់ ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩ ដោយ​ក្នុង​នោះ​ពលករ​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ ២១ ​នាក់​។

  • ស្ទឹងត្រែងៈ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​គ្រោង​នឹង​បញ្ជូន​បុរស​ជនជាតិ​ឡាវ​​ ២ ​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជិត​ ៥០ ​គីឡូក្រាម​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ខណៈ​ដែល​សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ឡាវ​ ដើម្បី​តាម​រក​ចាប់ខ្លួន​ជនជាតិ​ឡាវ​ ៤ ​នាក់​ទៀត​ដែល​រត់គេចខ្លួន​។

  • ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​ដឹកនាំ​កិច្ចប្រជុំ​ដាក់​ចេញ​វិធានការ​បន្ថែម​ដល់​សាលារៀន​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ចត្ដាឡីស័ក ពិសេស​សាលារៀន​តាម​ខេត្ដ​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​វៀតណាម​ដើម្បី​ធ្វើយ៉ាងណា​ធានា​ផ្ដល់​ការសិក្សា​ដល់​សិស្ស​គ្រប់គ្នា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​។

  • ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​លុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ដ​គ្រប់​ប្រភេទ និង​លុបបំបាត់​កន្លែង​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ដែល​បង្ក​ភាព​រំខាន​ដល់​អារម្មណ៍ និង​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ