ភ្នំពេញៈ កាសែតខ្មែរនៅថ្ងៃអង្គារនេះ បន្តនាំគ្នានិយាយច្រើនពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន រិៈគន់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមកធ្វើរឿងធំរបស់ខ្លួន។ កាសែតកម្ពុជាថ្មីដែលមាននិន្នាការគាំទ្របក្សអំណាច បានដាក់ចំណងជើងធំលើទំព័រមុខខ្លួនថា សម រង្ស៊ីមានទោសធ្ងន់ប្រមាថព្រះមហាក្សត្រនិងមហន្តរាយផ្លូវវេងស្រេង។ កាសែតរាយការណ៍ថា យោងតាមស័ង្កថារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឲ្យដឹងថា បូកទាំងករណីបំផុសឲ្យមានមហន្តរាយនៅផ្លូវវេងនិងលិខិតឆ្លើយតបនឹងព្រះរាជសារបើកបវេសនកាលរដ្ឋសភារបស់ព្រះមហក្សត្រកាលពីថ្ងៃទី០១ មេសាផងនោះ ប្រធានគណបក្សសង្គ្រោះជាតិ មានទោសធ្ងន់ធ្ងរណាស់។ កម្ពុជាថ្មីក៏បានលើកយកប្រសាសន៍លោកហ៊ុន សែនមួយផ្សេងទៀត មកដាក់ជារឿងដាច់ដោយឡែក ទៀតថា សម្តេចតេជោអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានរក្សសណ្តាប់ធ្នាប់ឲ្យបានល្អក្នុងឳកាសបុណ្យចូលឆ្នាំថ្មី។ ចំណែកឯ កាសែតនគរវត្តវិញ ក៏ចាប់អារម្មណ៍ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីដែរ ប៉ុន្តែត្រង់ចំណុចផ្សេង លើទំព័រមុខខ្លួនថា សម្តេចតេជោរិះគន់មេបក្សប្រឆាំង ដែលតែងតែនិយាយគំរាមធ្វើបាតុកម្ម។ កាសែតរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា មើលចេញមកមើល បើចង់ដឹងរសជាតិធ្វើបាតុកម្មដូចគ្នា មួយធ្វើបាតុកម្មគាំទ្រ មួយបាតុកម្មប្រឆាំងដាក់គ្នាសាកមើល នឹងដូចជាប្រទេសអ៊ុយក្រែន។ ក៏មិនខុសគ្នាដែរ កាសែតរស្មីកម្ពុជា ក៏បានលើកយកប្រសាសន៍លោកហ៊ុន សែន មកធ្វើជាចំណងជើងធំរបស់ខ្លួនដែរ។ រស្មីកម្ពុជា ដាក់ថា សម្តេចនាយករដ្ឋមន្ត្រីប្រាប់ទៅលោកសម រង្ស៊ី អំពីកំហុស ដែលបានរាយការណ៍ស្របគ្នាថា គណៈបញ្ជាការសមរភូមិកម្ពុជា ថៃស្នើឲ្យស្ថាប័នច្បាប់ចាត់វិធានការលើលោកសមរង្ស៊ី ខណៈពេលមន្ត្រី សាស្ត្រាចារ្យ និស្សិតក្រសួងកសិកម្មបញ្ជាក់ជំហរគាំទ្រដែរ។ ពាក់នឹងជំនួបចរចាវិញ រស្មីកម្ពុជាបានរាយការណ៍ដែរ ជំនួបកំពូលរវាងគណបក្សប្រជាជន និងសង្គ្រោះជាតិ អាចកើតមាននៅមុនឬក្រោយចូលឆ្នាំខ្មែរ។
Contact PhnomPenh Post for full article
Post Media Co LtdThe Elements Condominium, Level 7
Hun Sen Boulevard
Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia
Telegram: 092 555 741
Email: webmasterpppost@gmail.com