The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភាព​ចលា​ចល​ថ្មី​ៗ​ ផ្ទុះ​ឡើង​នៅ​ឯ​ការ​តវ៉ា​ប្រឆាំង​ការ​ត្បិត​ត្បៀត​នៅ​ក្រិក




ភាព​ចលា​ចល​ថ្មី​ៗ​ ផ្ទុះ​ឡើង​នៅ​ឯ​ការ​តវ៉ា​ប្រឆាំង​ការ​ត្បិត​ត្បៀត​នៅ​ក្រិក

ភាព​ចលា​ចល​ថ្មី​ៗ​ ផ្ទុះ​ឡើង​នៅ​ឯ​ការ​តវ៉ា​ប្រឆាំង​ការ​ត្បិត​ត្បៀត​នៅ​ក្រិក

GREECE-03
GREECE-03

ក្រុង​អាថែនៈ ប៉ូលិស​នៅ​ក្រុង​អាថែន ​បានបាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដាក់​ក្រុម​អ្នក​តវ៉ា​ដែល​គប់​ដុំ​​ថ្ម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​ពល​រដ្ឋ​កិ្រក​រាប់​ពាន់​នាក់ បាន​ដើរ​ចេញ​ពី​ការងារ​​ដើម្បី​ចូល​រយម​​កូដ​កម្ម​ទូទៅ​លើក​ដំបូង​​ប្រទេស​​ដែលពោរ​​ពេញ​ទៅ​ដោយ​បំណុល​​នៅ​ឆ្នាំ​នេះ ហើយ​បាន​​ប្រឆាំង​នឹង​វិធាន​ការ​ត្បិត​ត្បៀត​។

យោង​តាម​តួលេខ​ប៉ូលិស​ឲ្យ​ដឹង​ថា កម្មករ​ដែល​កំពុង​តវ៉ា​​ប្រមាណ​១៥​ពាន់​នាក់ បាន​ចូល​រួម​​ក្នុង​បាតុ​កម្ម​មួយ​ដែល​រៀប​ចំ​ដោយ​បក្ស​កុម្មុយនិស្ត​នៅ​ក្រុង​អាថែន ហើយ​២​ម៉ឺន​នាក់​ទៀត​ បាន​ចូល​រួម​ការ​តវ៉ា​​ជា​ច្រើន​ដែល​រៀប​ចំ​ដោយ​សហ​ជីព​ផ្សេង​ៗ​។

អាជ្ញា​ធរមូល​ដ្ឋាន បាន​និយាយ​ថា មនុស្ស​១៥​ពាន់​នាក់​ទៀត បាន​ដើរ​ជា​ក្បួន​នៅ​ក្រុង​ធំ Thessaloniki ​ខាង​​ជើង​​ប្រទេស​កិ្រក។

ប៉ូលិស និយាយ​ថា ក្រុម​អ្នក​តវ៉ា បាន​ព្យាយាម​បាញ់​គ្រាប់​បែក​ភ្លើង​​ដាក់​ឡាន​មួយ​គ្រឿង​នៅ​ក្រុង​អាថែន ហើយ​បាន​គប់​ដុំ​ថ្ម​ដាក់​ប៉ូលិស​ ដែលបាន​បាញ់​ឧស្ម័ន​ប​ង្ហូរ​ទឹក​​ភ្នែក​តវិញ​​រី​ឯ​ក្រុង Iraklio នៅ​កោះ​ Crete វិញ ក្រុម​​បាតុករ បាន​ក្រឡាប់​ឡាន​ប៉ូលិស​មួយ​គ្រឿង​។

នៅ Thessaloniki ឡាន​​សម្រាប់​ក្រុម​អ្នក​ថត​ទូរទស្សន៍ ត្រូវ​បាន​​គេ​ដុត​ ហើយ​ក្រុម​​អ្នក​តវ៉ា បាន​​កម្ទេច​បង្អួច​​​មុខ​ហាង​បញ្ចាំជា​ច្រើន​។

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ប្រទេស​ កាតា បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​គម្រោង​អភិវឌ្ឍន៍​ដើម្បី​កុមារ​ដំណាក់កាល​ទី​២ ដោយ​ផ្ដល់​មូលនិធិ​ជា​ថវិកា​ជាង​ ១៣ ​លាន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​ពង្រឹង​វិស័យ​អប់រំ​កម្ពុជា​ដោយ​ផ្ដោតលើ​កុមារ​ងាយ​រងគ្រោះ​ក្នុង​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០​។

  • ភ្នំពេញៈ ក្រុមហ៊ុន Asiatic Group (Holdings) Ltd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​កំពុង​ស្វែងរក​ការទាមទារ​ទឹកប្រាក់​ចំនួន​ ១៤,៤ ​លាន​ដុល្លារ​ ពី​ក្រុមហ៊ុនតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ​ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ចំពោះ​ការចោទប្រកាន់​ដែល​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​វិនិយោគ​រួម (JV) នៃ​រោងចក្រ​ថាមពល​មួយ​។

  • ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា កម្ពុជា និង​សិង្ហបុរី​បាន​ប្តេជ្ញា​បន្ត​កិច្ចសហការ​គ្នា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ក្នុង​ការពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​​កូវីដ ​១៩​។

  • ភ្នំពេញ៖ ត្រឹមតែ​រយៈពេល ​១០ ​ខែ​ ភោជនីយដ្ឋាន ​Uncle Fu បាន​ធ្វើ​ឱ្យ​ភ្ញៀវ​​ចម្រុះ​ជាតិ​សាសន៍​ជាប់​ចិត្ត​នឹង​រសជាតិ​​ម្ហូប​ម៉ាឡេស៊ី​ និង​សិង្ហបុរី​។

  • កំពតៈ រោងចក្រ​ផលិត​ឥដ្ឋ​ដ៏ធំ​មួយ​ក្នុង​ខេត្តកំពត ដែល​មាន​ទុនវិនិយោគ ៩ ​លាន​ដុល្លារ​ជា​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​មកពី​ប្រទេស​ចិន​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃអាទិត្យ ដោយ​អាចមាន​សមត្ថភាព​ផលិត​ឥដ្ឋ​បាន​ប្រមាណ ៨០ ​ម៉ឺន​ដុំ​ក្នុង​ ១ ​ថ្ងៃ​។

  • ភ្នំពេញៈ អគ្គស្នងការរង​នគរបាល​ជាតិ លោក ស ថេត ជំរុញ​ឱ្យ កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រីរាជការ​ត្រូវ​ធ្វើជា​គំរូ​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ ដោយ​លោក​ប្រាប់​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​កុំ​ភ័យខ្លាច​ក្នុង​ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ជាន់ខ្ពស់​ណា​ដែល​ប្រព្រឹត្ត​ខុស ខណៈ​ការបើកបរ​ល្មើសច្បាប់​នៅតែ​ជា​បញ្ហា​សម្រាប់​កម្ពុជា​។