The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មក​ដល់​ពេល​នេះ​មាន​២នាក់​ស្លាប់​ និង​របួស​១១នាក់​ ក្នុង​ឧបទ្ទេវ​ហេតុ​រលំ​បាក់​ឡៅ​តឿ

មក​ដល់​ពេល​នេះ​មាន​២នាក់​ស្លាប់​ និង​របួស​១១នាក់​ ក្នុង​ឧបទ្ទេវ​ហេតុ​រលំ​បាក់​ឡៅ​តឿ

មក​ដល់​ពេល​នេះ​មាន​២នាក់​ស្លាប់​ និង​របួស​១១នាក់​ ក្នុង​ឧបទ្ទេវ​ហេតុ​រលំ​បាក់​ឡៅ​តឿ

photo59
photo59

កំពង់ស្ពឺៈ សមត្ថកិច្ច​ប៉ូលីស និង​មន្ត្រី​សហជីព FTU បាន​ឲ្យ​ដឹង​ថា​យ៉ាង​ហោច​ណាស់​មាន សាក​សព​មនុស្ស​ ២នាក់​ត្រូវ​បាន​គេ​ទាញ​ចេញ​ពី​គំនរ​បាក់​បែក ដែល​បណ្តាល​មក​ពី​ការ​បាក់​រលំ​នៅ​ក្នុង​រោងចក្រ​ស្បែក​ជើង Wing Star Shoes ក្នុង​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។

ថ្លែងនៅក្នុងសន្និសិទកាសែតបន្ទាប់ពីឧបទ្ទេវហេតុ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បាន​ឲ្យ​ដឹង​​ថា ជន​រងគ្រោះ​បានស្លាប់២នាក់ និង​បដិសេធ​មិន​ទាន់​ផ្តល់​ព័ត៌មាន​លម្អិត។​ តែ​លោក​បញ្ជាក់​ថា រោងចក្រ​នេះ នឹង​ត្រូវ​បិទចំនួន​ ៣ថ្ងៃ ​សម្រាប់​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត។

ចំណែក​អ្នក​របួស​មាន​ដល់ ចំនួន​ ១១ នាក់​ដែល​ត្រូវ​បាន​ដឹក​បញ្ជូន​មក​មន្ទីរ​កាល់​ម៉ែត្រ នៅ​រាជធានី​ភ្នំពេញ។

លោក ឃឹម សុផាណារ៉ា អធិការ​នគរបាល​ស្រុក​គង​ពិសី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​កាល​ពី​ព្រឹក​មិញ​​ថា «ដំបូង ​ដែល​បាក់​រលំ​នោះ​មាន​ទំហំ ៨​ម៉ែត្រ​គុណ​នឹង​១៦ ម៉ែត្រ​បាន​រលំ​កាល​ពី​ព្រឹក​មិញ នៅ​ពេល​ដែល​កម្មករ​កំពុង​ចាប់​ផ្តើម​ធ្វើការ។ ដំបូង​ដែល​រលំ​បាក់​បាន​រលំ​ធ្លាក់​មក​នោះ​ធ្វើ​ពី​ដែក បេតុង​និង​ស័ង្កសី»។

មន្ត្រី​សហជីព FTU លោក​សឿន ផល្លី បាន​ឲ្យ​ដឹង​ដែរ​ថា សាក​សព​ពីរ​នាក់​នោះ​គឺ​មាន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់។ «ពួក​យើង​មិន​ទាន់​ដឹង​អំពី​អត្តសញ្ញាណ​អ្នក​ទាំង​ពីរ​នៅ​ឡើយ​ទេ ពី​ព្រោះ​ក្បាល​ពួកគេ​បែក និង​ប្រឡាក់​សុទ្ធ​តែ​ឈាម។ ឥវ៉ាន់​នៅ​លើ​ពិដាន​នៃ​ដំបូង​មាន​ដូចជា កន្ត្រក់ ជ័រ និង​ក្រដាស​ដែល​មាន​ទម្ងន់​ធ្ងន់ បាន​ធ្លាក់​មក​គ្រប​មនុស្ស​នៅ​ខាង​ក្រោម។»

លោក​បន្ត​ថា មន្ត្រី​ប៉ូលីស​ កង​រាជអាវុធ​ហត្ថ និង​កង​អង្គរក្ស លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន រាប់​រយ​នាក់​កំពុង​ធ្វើ​ការ​ជួយ​សង្គ្រោះ។

លោក​ប៉ាន់​ស្មាន​ថា មាន​តែ​មនុស្ស​ជាង ៣០ នាក់​ដែល​កំពុង​ធ្វើ​ការ ត្រូវ​ដំបូង​អគារ​បាក់​រលំ​លើ។

សូមរង់ចាំអានព័ត៌មានបន្តទៀត

photo58
photo58
ABC
រូបភាពដំបូងបាក់រលំនៅរោងចក្រស្បែកជើង Wing Star Shoes លី ឆេង

លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បាល ចុះ​មក​មើល កម្មការិនី​ដែល​រង​គ្រោះ​ពី​ការ​បាក់​រលំ​ដំបូង​អគារ​រោង​ចក្រ​នៅ​កំពង់​ស្ពឺកាលពីព្រឹកមិញ ដែល​ត្រូវ​បាន​គេ​បញ្ជូន​មក​មន្ទីរ​កាល់​ម៉ែត្រ នៅ​រាជធានី​ភ្នំពេញ។​ រូបថត ហេង ជីវ័ន

អត្ថបទគួរចាប់អារម្មណ៍