The Phnom Penh Post Search

Search form

មាស សុខសោភា គាំទ្រ​វត្តមាន អាឡិច នៅ​កម្ពុជា

Content image - Phnom Penh Post

មាស សុខសោភា គាំទ្រ​វត្តមាន អាឡិច នៅ​កម្ពុជា

តារា​ចម្រៀង​ល្បី​របស់​ផលិតកម្ម​ថោន កញ្ញា មាស សុខសោភា ​បាន​ធ្វើ​ឲ្យ​មហាជន​ទាំង​ក្នុង ​និង​ក្រៅ​ស្រុក​ភ្ញាក់​ផ្អើល និង​កោត​សរសើ​រ ក្នុង​នាម​​នាង​​​​ជា​តារា​ចម្រៀង​តែ​ម្នាក់​គត់​ ដែល​ហ៊ាន​បញ្ចេញ​ទស្សនៈ​​គាំទ្រ​វត្តមាន​សកម្មជន​ការ​ពារ​​​ព្រៃ​ឈើ​នៅ​តំបន់​​អារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ​ ដែល​កំពុង​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ប្រទេស បន្ទាប់​ពី​រដ្ឋាភិបាល​បដិសេធ​ពាក្យ​សុំ​បន្ត​ទិដ្ឋាការ​របស់​លោក។

នៅលើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​កញ្ញា ​មាស សុខសោភា នាង​បាន​​សរសេរ​ជា​ភាសា​អង់​គ្លេស​​គាំទ្រ​ជនជាតិ​អេស្ប៉ាញ​រូបនេះ​ថា «Alex Thank you!! Hopefully you stay in our Kingdom forever!! Mother Nature Cambodia Meas Soksophea Save Areng Valley» ដែល​មាន​ន័យ​ថា «អរគុណ អាឡិច!! សង្ឃឹម​យ៉ាង​មុត​មាំ​ថា អ្នក (អាឡិច) នឹង​នៅ​​រាជា​ណា​ចក្រ​របស់​យើ​ង​ជា​និរន្ត​​តទៅ!! អង្គការ​មាតា​ធម្មជាតិ​កម្ពុជា ការពារ​ព្រៃ​ឈើ​តំបន់អារ៉ែង»។

តារា​ចម្រៀងស្រី​​ដែល​មាន​ប្រិយមិត្ត​គាំទ្រ​ជាង​៨៣​ម៉ឺន​នាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​នាង បាន​បង្ហាញ​​ភាព​ក្លាហាន​​ក្នុងការ​សរសេរ​គាំទ្រ​សកម្ម​ជន​បរទេស​​ការពារ​ព្រៃ​ឈើ​តំបន់​អារ៉ែង ដោយ​អះអាង​ថា ឆន្ទៈរបស់​នាង​គឺ​ស្ដែង​ពីការ​ស្នេហា​បរិស្ថាន​ធម្មជាតិ និង​មិន​ពាក់ព័ន្ធ​និន្នាការ​នយោបាយ​ណា​មួយ​ឡើយ។ សារ​របស់​តារា​ចម្រៀង មាស សុខសោភា ​ត្រូវ​បាន​ប្រិយមិត្ត​ជាង​ ២ ​ម៉ឺន​នាក់​ចុច Like និង​ចែក​រំលែក​ចំនួន​ជិត​ ៦០០ ​ដង បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។

ថ្លែងប្រាប់ ភ្នំ​ពេញ ​ប៉ុស្តិ៍​ តាមទូរស័ព្ទ​ផ្ទាល់ តារា​ចម្រៀង កញ្ញា មាស សុខសោភា បាន​និយាយ​ថា៖​ «​ឆន្ទៈ​បង្ហាញ​​ពី​ការ​គាំទ្រ លោក អាឡិច​ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន មិន​មែន​ន័យ​គាំទ្រ​ឲ្យ​នយោបាយ​ណា​មួយ​ទេ ធ្វើ​នេះ​ក្នុងនាម​ខ្ញុំ​ជាខ្មែរ​ស្រឡាញ់​ធម្មជាតិ​។ ណាមួយ​​គាត់ (អាឡិច) ​ជា​ជន​បរទេស គាត់​មក​ស្រឡាញ់​ធម្មជាតិ​ស្រុកខ្មែរ​ ដូចខ្ញុំ​ដែរ»៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។