
«យុវវ័យមិនត្រូវយកថ្ងៃទិវានៃសេចក្ដីស្រឡាញ់ (Saint Valentine’s Day) ទៅសាកល្បងបរិច្ចាកព្រហ្មចារីយ៍ ដើម្បីបង្ហាញនូវភាពស្មោះត្រង់របស់ខ្លួនចំពោះដៃគូស្នេហានោះទេ» នេះជាការលើកឡើងរបស់លោកស្រី អ៊ឹង កដ្ឋាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
ក្នុងកិច្ចសម្ភាសន៍ដាច់ដោយឡែកមួយ ជាមួយភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះ បន្ទាប់ពីលោកស្រីបានសម្រាកដើម្បីទទួលទានអាហារសម្រន់ ក្រោយពីបានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាការសម្របសម្រួលរួមលើកទី៤ ស្តីពីគម្រោងបញ្ជ្រាបយេនឌ័រដំណាក់កាលទី២ នៅទីស្ដីការក្រសួងកិច្ចការនារី លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ថា លោកស្រីមិនជំទាស់ចំពោះក្រុមយុវវ័យ ដែលបានឆ្លៀតយកថ្ងៃ១៤កុម្ភៈ ដើម្បីរៀបចំពិធីសប្បាយរីករាយជាមួយមិត្តភក្ដិ ក្រុមការងារ និង ក្រុមគ្រួសាររបស់ខ្លួននោះទេ។
ប៉ុន្តែលោកស្រី បានព្រមានជាពិសេសដល់យុវត្តីថា៖«ចូរកុំយកថ្ងៃដ៏សប្បាយរីករាយនេះ ទៅសាកល្បងបរិច្ចាកព្រហ្មចារីយ៍របស់ខ្លួន ដើម្បីជាការបង្ហាញនូវភាពស្មោះត្រង់ដល់មនុស្សដែលខ្លួនស្រឡាញ់ ដែលនាំឲ្យប៉ះពាល់ដល់ កិត្តិយស សេចក្ដីថ្លៃថ្នូរ ប្រពៃណី និងវប្បធម៌ជាតិ ពិសេស ក្នុងសង្គមគ្រួសាររបស់ខ្លួន »។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍