
ព្រះសីហនុ: រថភ្លើងដឹកសម្ភារៈសំណង់ បានបុកគ្នាជាមួយរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន សូគីម៉ិច នៅចំណុចផ្លូវប្រសព្វគ្នា មុខតំបន់សេដ្ឋកិច្ចពិសេសក្នុងខណ្ឌស្ទឹងហាវ ខេត្តព្រះសីហនុ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោង ៨និង៤៤នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងគ្រោះថ្នាក់នោះ រថយន្តបានខ្ទាតចេញពីផ្លូវ ប៉ុន្តែមិនបណ្ដាលឲ្យក្រឡាប់ ឬផ្ទុះឆេះនោះទេ ចំណែកអ្នកបើកបរក៍មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ផងដែរ ។
សមត្ថកិច្ចនគរបាលចរាចរណ៍បាននិយាយថា គ្រោះថ្នាក់ចរាចរណ៍នោះ បណ្ដាលមកពីអ្នកបើកបរទាំងរថភ្លើង និងរថយន្ត មានការធ្វេសប្រហែសដូចគ្នា ៕