The Phnom Penh Post Search

Search form

លោក​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​ផ្ទាល់​មុខ​ថា នឹង​គ្មាន​វារី​អគ្គិសនី​អារ៉ែង​ក្នុង​អាណត្តិ​នេះ​ទេ

ស្ទឹង​ជាយ​អារ៉ែង ខេត្ត​កោះកុង។ រូបថត ហ្វេសប៊ុក មាតា​ធម្មជាតិ
ស្ទឹង​ជាយ​អារ៉ែង ខេត្ត​កោះកុង។ រូបថត ហ្វេសប៊ុក មាតា​ធម្មជាតិ

លោក​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​ផ្ទាល់​មុខ​ថា នឹង​គ្មាន​វារី​អគ្គិសនី​អារ៉ែង​ក្នុង​អាណត្តិ​នេះ​ទេ

ភ្នំពេញៈ បន្ទាប់​ពី​ចាប់​ខ្លួន​សកម្មជន​ការពារ និង​អភិរក្ស​តំបន់​អារ៉ែង​លោក អាឡិច ឲ្យ​ចេញ​ពី​កម្ពុជា​ទាំង​បង្ខំ​កាល​ពី​យប់​មិញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ដោយ​ផ្ទាល់​មាត់​លោក ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា នឹង​មិន​ទាន់​សម្រេច​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​ជាយ​អារ៉ែង ស្ថិត​ក្នុង​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង នៅ​ក្នុង​អាណត្តិទី​ ៥​ នេះ​នៅ​ឡើយ​ទេ ដោយ​រង់​ចាំ​ការ​ចូល​ទៅ​សិក្សា​បន្ថែម​សិន។

កាលពី​ដើម​ខែ​តុលា បើ​តាម​ការ​អះអាង​របស់​លោក​សម រង្ស៊ី ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ក្នុង​សភា​បាន​ ឲ្យ​ដឹង​ថា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បញ្ជាក់​ថា គម្រោង​វិនិយោគ​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង​ ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​នោះ នឹង​មិន​ត្រូវ​អនុវត្ត​ទេ​នៅក្នុង​រដ្ឋាភិបាល​អាណាត្តិ​ទី​៥​នេះ។

ថ្លែង​ក្នុង​ទិវា​ទីក្រុង​ស្អាត​ឆ្នាំ ២០១៥ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​និយាយ​ថា «ខ្ញុំ​សូម​បញ្ជាក់​កុំ​និយាយ​អារ៉ែង​ តទៅទៀត។ សិក្សា​ឲ្យ​ច្បាស់​មើល​។ ពីនេះ​ដល់​ឆ្នាំ​២០១៨​អត់​មាន​ទេ អត់​មាន​ឲ្យ​ធ្វើ​ទេ។ គំនិត​របស់ខ្ញុំ​ចង់​ទុក​ឲ្យ​ក្មេង​ជាន់​ក្រោយ»។

លោកបានបញ្ជាក់បន្ថែមថា លោ​ក​បាន​សរសេរ​លិខិត​ទៅ​រដ្ឋ​សភា​ថា​រដ្ឋាភិបាល​មិន​ទាន់​​ សម្រេច​យ៉ាង​ណា​ឡើយ​ទេ ដោយ​​ទាម​ទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​នៅ​តំបន់​អារ៉ែង​នេះ​។

មុនការបណ្តេញចេញពីកម្ពុជា លោក​ Alex Gonzalez-Davidson (អាឡិច) ​ប្រធាន​ចលនា​មាតា​ធម្មជាតិ ​បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ អំពីប្រវត្តិ​របស់​លោក​ត្រួសៗ​ និង​លម្អិត​អំពី​សកម្មភាព​ ការពារ​ព្រៃ​ឈើ​ នៅ​កម្ពុជា។

លោកថា វារីអគ្គិសនីអារ៉ែង ជា​គម្រោង​​ខ្មោច​ទេ​ គេ​សិក្សា​ប៉ុន្មាន​ដង​ហើយ​ អត់​មាន​ភ្លើង​ទេ គ្រាន់​តែ​ជា​លេស​មួយ​សម្រាប់​កាប់​ព្រៃ​ឈើ​ និង​រក​រ៉ែ​ខុស​ច្បាប់​…។ «បើនិយាយ​អំពី​ថា​តំបន់​នោះ​ជាធុង​អាគុយ​ប្រទេស​កម្ពុជា និយាយ​ឲ្យ​ចំខ្ញុំ​ខ្ពើម​ពាក្យ​សម្តី​អ៊ីចឹង​ណាស់​ ព្រោះ​មិន​មែន​ការពិត​ទាល់​តែ​សោះ ព្រោះ​អារ៉ែង​ ​មាន​ក្រុម​ហ៊ុន​មក​សិក្សា​ប៉ុន្មាន​ វា​និយាយ​ថា​​ការ​ដក​គម្រោង​ចេញ​ពី​អារ៉ែង​ដោយ​សារ​អត់​ភ្លើង​ ការ​បន្ត​វិនិយោគ វា​នឹង​ខាត អ៊ីចឹង​តើ​មាន​ធុង​អាគុយ​មក​ពី​ណា»?

សូម​អាន​ព័ត៌មាន​ពាក់​ព័ន្ធ​នានា​ទាក់​ទង​នឹង​តំបន់​អារ៉ែង និង​​រង់​ចាំ​អាន​ព័ត៌​មាន​ពិស្តារ…

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។