ក្រុងគែរៈ ប្រធានាធិបតីអេហ្ស៊ីបលោកម៉ូហាម៉េត មួរស៊ី បានជំ-រុញស្នើគ្រប់អំណាចនយោបាយទាំងអស់ ចូលរួមក្នុងកិច្ចសន្ទនាជាតិមួយ ដើម្បីដោះស្រាយភាពតានតឹងដែលកំពុងតែអូសបន្លាយ និងបានសន្យាចាត់វិធានការចាំ បាច់ ដើម្បីស្តារសេដ្ឋកិច្ច។
ក្នុងសុន្ទរកថាលើកដំបូងរបស់លោកទៅកាន់ជនរួមជាតិចាប់តាំង ពីការអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយ លោកបានថ្លែងកាលពីថ្ងៃពុធថា លោកកំពុងតែពិចារណាលើលទ្ធភាពផ្លាស់ប្តូរគណៈរដ្ឋមន្រ្តី និងគ្រោងដាក់ចេញនូវគោលការណ៍ លើកទឹកចិត្ត ដើម្បីធ្វើឲ្យអេហ្ស៊ីបក្លាយជាគោលដៅវិនិយោគកាន់តែទាក់ទាញ។
ក្នុងសន្ទរកថាមួយដែលផ្សាយតាមទូរទស្សន៍ លោក បានថ្លែងថា៖«តាមបំណងព្រះ ប៉ុន្មានថ្ងៃខាងមុខនឹងឃើញ នូវការចាប់ផ្តើមគម្រោងថ្មីៗ ...និងកញ្ចប់ការលើកទឹកចិត្តសម្រាប់ក្រុមអ្នកវិនិយោគទុន ដើម្បីគាំទ្រទីផ្សារអេហ្ស៊ីប និងសេដ្ឋកិច្ច»។
លោកមួរស៊ីបានថ្លែងថា៖«ខ្ញុំនឹង ខិតខំឲ្យអស់ពីសមត្ថភាព ជាមួយនឹងអ្នក ដើម្បីជំរុញសេដ្ឋកិច្ចដែលជួបនឹងបញ្ហាប្រឈមធំៗ និងមានឱកាសធំដើម្បីលូតលាល់»។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។