ភ្នំពេញៈ តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោកស្រីមូរ សុខហួរ មិនទទួលបានការគាំទ្រពីសមាជិកសភាមកពីគណបក្សប្រជាជនដើម្បីបានធ្វើជាប្រធានគណៈកម្មាការទី ៨ ដែលជា គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នោះទេ។
នៅក្នុងការបោះឆ្នោតកាលពីព្រឹកថ្ងៃពុធនេះ លោកស្រីមូរ សុខហួរ ដែលត្រូវបានជ្រើសតាំងដោយគណបក្សឲ្យឈរជាប្រធានគណៈកម្មាការទី៨នោះ ជាលទ្ធផល គាត់ទទួលបានសម្លេងគាំទ្រតែ ៥៦សម្លេងប៉ុណ្ណោះ ខណៈដែលមានការជំទាស់រហូតដល់ ៦៣សម្លេង និង៣សម្លេង អនុវាទ។ លទ្ធផលនេះបង្ហាញឲ្យឃើញថា គាត់មិនទទួលបានការគាំទ្រជាប្រធានគណៈកម្មាការទី៨ ដែលគណៈកម្មាការសិទ្ធិនារី សុខាភិបាល នោះទេ។
ទាក់ទងទៅនឹងលទ្ធផលនេះ មិនទាន់មានមូលហេតុណាបញ្ជាក់ច្បាស់លាស់នៅឡើយទេ តែកន្លងមក ឃើញលោកស្រីមូរ សុខហួរ បានបញ្ចេញសកម្មភាពច្រើនទាក់ទងទៅនឹងការទាមទារសិទ្ធិ និងសេរីភាព បញ្ចេញមតិជាសាធារណៈ។
នៅពេលនេះ រដ្ឋសភា នៅតែកំពុងបន្តបោះឆ្នោត ប្រធានគណៈកម្មាការទី៩ និងទី១០។
សូមរង់ចាំអានព័ត៌មានពិស្តារ....