The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ជា ស៊ីម ទទួល​មរណភាព




លោក ជា ស៊ីម ទទួល​មរណភាព

Content image - Phnom Penh Post
លោក ជា ស៊ីម ចូល​រួម​​ក្នុង​ទិវា​ជ័យ​ជម្នះ ​៧ មករា ឆ្នាំ​២០១៤។ ផា លីណា

លោក ជា ស៊ីម ទទួល​មរណភាព

ភ្នំពេញៈ លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​មរណភាព​ហើយ ក្នុង​ជន្មាយុ ៨៣ ឆ្នាំ នៅ​ម៉ោង​ប្រមាណ ៣ និង​៤៥​នាទី រសៀល​ថ្ងៃ​ចន្ទ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​លោក យឹម លាង ប្រធាន​កង​អង្គ​រក្ស​របស់​លោក​ផ្ទាល់។

លោក យឹម លាង មិន​បាន​បញ្ជាក់​លម្អិត ​ពី​មូល​ហេតុ​នៃ​មរណភាព​របស់​លោក ជា ស៊ីម នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​ថ្លែង​បន្តិច​មុន​បិទ​ទូរស័ព្ទ​ថា «បាទ គាត់​ពិត​ជា​មរណភាព​មែន»។

លោក ជា ស៊ីម បាន​អវត្តមាន​ក្នុង​មហា​សន្និបាត​ទូទាំង​ប្រទេស​​របស់​គណបក្ស​ប្រជាជន​ជាច្រើន ​ហើយ​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​គ្រុន​ផ្តាសាយ​​ធ្ងន់ធ្ងរ​ និង​បញ្ហា​សួត​នៅ​ប្រទេស​វៀតណាម​ កាល​ពី​ដើម​ឆ្នាំ​នេះ​ផង​ដែរ។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត បាន​អញ្ជើញ​ទៅ​ដល់​គេហដ្ឋាន​របស់​លោក​ជា ស៊ីម នៅ​ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​ចូល​រួម​រំលែក​ទុក្ខ។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍

អត្ថបទគួរចាប់អារម្មណ៍