The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សន្តិ​សុខ​តឹង​រឹង ខណៈ​ដែល​លីប៊ី ប្រារព្ធ​ខួប​​បះបោរ​




សន្តិ​សុខ​តឹង​រឹង ខណៈ​ដែល​លីប៊ី ប្រារព្ធ​ខួប​​បះបោរ​

សន្តិ​សុខ​តឹង​រឹង ខណៈ​ដែល​លីប៊ី ប្រារព្ធ​ខួប​​បះបោរ​

LIBYA-01
LIBYA-01

ក្រុង​ប៊ិនហ្គាហ្ស៊ីៈ ​ប្រទេស​លីប៊ី​កាល​​ពី​ថ្ងៃ​ចន្ទ បាន​ប្រារព្ធ​ខួប​​ពីរ​ឆ្នាំ​​ចាប់​​តាំង​ពី​ការ​ចាប់​ផ្តើម​ការ​បះបោរ​ដែល​បាន​​ផ្តួល​រំលំ​ជន​ផ្តាច់​ការ​យូរ​អង្វែង​​លោក មួរម៉ា កាដាហ្វី ដោយ​សន្តិ​សុខ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​ដោយ​សារ​​ក្តីបារម្ភ​​ពី​អំពើ​ហិង្សា​ថ្មី​​ទៀត​។

ខួប​នៃ​ការ​បះ​បោរ​​នេះ​ដែល​បាន​បញ្ចប់​ជា​មួយ​នឹង​ការ​​សម្លាប់​លោក កាដាហ្វី​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១១ បាន​​ធ្វើ​ឡើង​ខណៈ​ដែល​​ក្រុម​មេដឹក​នាំ​ថ្មី​របស់​លីប៊ី ​តស៊ូ​ជា​មួយ​ក្រុម​​អ្នក​​រិះ​គន់​​ដែល​អំពាវ​នាវ«​​បដិវត្តន៍​ថ្មី​»​មួយ ហើយបាន​ចោទ​ប្រកាន់​ពួក​​គេ​ថា​ខក​ខាន​មិន​បាន​នាំ​មក​នូវ​កំណែ​ទម្រង់​​ដែល​គេ​ត្រូវ​ការ​ជា​ចាំបាច់​។

កាំ​ជ្រួច បាន​បំភ្លឺ​មេឃ​នៅ​ពេល​រាត្រូ​ក្នុង​ក្រុង​ជា​ច្រើន​ទូទាំង​ប្រទេស​នៅ​អាហ្វ្រិក​ខាង​លិខ ខណៈ​ដែល​​យន្ត​ហោះ​ចម្បាំង និង​ឧទ្ទម្ភាគ​ចក្រ​កង​ទ័ព បាន​ធ្វើ​ដំណើ​ខ្វាត់​ខ្វែង​​រដ្ឋ​ធានី​នេះ​។

មនុស្ស​ជា​ច្រើន​ពាន់​នាក់ បាន​មក​ប្រមូល​ផ្តុំ​​គ្នា​នៅ​លើ​ទី​លាន​ជា​ច្រើន​ក្នុង​ក្រុង​ទ្រីប៉ូលី និង​​​ខាង​កើត​ក្រុង​ប៊ិនហ្គាហ្ស៊ី ដោយ​គ្រវី​ទង់​ជាតិ​លីប៊ី និង​បាន​ច្រៀង​ចម្រៀង​ស្នេហា​ជាតិ​ក្នុង​បរិយាកាស​អធិក​អធម្ម ខណៈ​ដែល​ក្បួន​រថយន្ត​វែង បាន​ចាក់​ដន្ត្រី​នៅ​តាម​ផ្លូវ​។

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ប្រទេស​ កាតា បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​គម្រោង​អភិវឌ្ឍន៍​ដើម្បី​កុមារ​ដំណាក់កាល​ទី​២ ដោយ​ផ្ដល់​មូលនិធិ​ជា​ថវិកា​ជាង​ ១៣ ​លាន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​ពង្រឹង​វិស័យ​អប់រំ​កម្ពុជា​ដោយ​ផ្ដោតលើ​កុមារ​ងាយ​រងគ្រោះ​ក្នុង​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០​។

  • ភ្នំពេញៈ ក្រុមហ៊ុន Asiatic Group (Holdings) Ltd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​កំពុង​ស្វែងរក​ការទាមទារ​ទឹកប្រាក់​ចំនួន​ ១៤,៤ ​លាន​ដុល្លារ​ ពី​ក្រុមហ៊ុនតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ​ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ចំពោះ​ការចោទប្រកាន់​ដែល​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​វិនិយោគ​រួម (JV) នៃ​រោងចក្រ​ថាមពល​មួយ​។

  • ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា កម្ពុជា និង​សិង្ហបុរី​បាន​ប្តេជ្ញា​បន្ត​កិច្ចសហការ​គ្នា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ក្នុង​ការពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​​កូវីដ ​១៩​។

  • ភ្នំពេញ៖ ត្រឹមតែ​រយៈពេល ​១០ ​ខែ​ ភោជនីយដ្ឋាន ​Uncle Fu បាន​ធ្វើ​ឱ្យ​ភ្ញៀវ​​ចម្រុះ​ជាតិ​សាសន៍​ជាប់​ចិត្ត​នឹង​រសជាតិ​​ម្ហូប​ម៉ាឡេស៊ី​ និង​សិង្ហបុរី​។

  • កំពតៈ រោងចក្រ​ផលិត​ឥដ្ឋ​ដ៏ធំ​មួយ​ក្នុង​ខេត្តកំពត ដែល​មាន​ទុនវិនិយោគ ៩ ​លាន​ដុល្លារ​ជា​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​មកពី​ប្រទេស​ចិន​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃអាទិត្យ ដោយ​អាចមាន​សមត្ថភាព​ផលិត​ឥដ្ឋ​បាន​ប្រមាណ ៨០ ​ម៉ឺន​ដុំ​ក្នុង​ ១ ​ថ្ងៃ​។

  • ភ្នំពេញៈ អគ្គស្នងការរង​នគរបាល​ជាតិ លោក ស ថេត ជំរុញ​ឱ្យ កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រីរាជការ​ត្រូវ​ធ្វើជា​គំរូ​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ ដោយ​លោក​ប្រាប់​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​កុំ​ភ័យខ្លាច​ក្នុង​ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ជាន់ខ្ពស់​ណា​ដែល​ប្រព្រឹត្ត​ខុស ខណៈ​ការបើកបរ​ល្មើសច្បាប់​នៅតែ​ជា​បញ្ហា​សម្រាប់​កម្ពុជា​។