បុរីវ៉ាទីកង់ៈ សម្តេចប៉ាប បេណេ ឌីកទី១៦ បានមានព្រះបន្ទូលនៅក្នុងសារឆ្នាំថ្មីរបស់ព្រះអង្គកាលពីថ្ងៃអង្គារថា ព្រះអង្គ សង្ឃឹមថា ឆ្នាំ២០១៣ ជាឆ្នាំដែលមានសន្តិភាព ហើយពិភពលោក ស្ថិតនៅក្រោមការគំរាមកំហែងពីមូលធននិយមហួសហេតុ អំពើភេរវកម្ម និងការប្រព្រឹត្តបទឧក្រិដ្ឋ។
សម្តេចប៉ាបព្រះជន្ម៨៥ឆ្នាំ បានឆ្លងឆ្នាំថ្មីជាមួយនឹងក្រុមមហាជនប្រមាណ១ម៉ឺននាក់នៅប្រាសាទបាស៊ីលីកា នៃព្រះវិហារ St Peter នៅថ្ងៃដែលព្រះវិហាររ៉ូមង់កាតូ លិកនេះ ប្រារព្ធទិវារសន្តិភាពពិ-ភពលោកជាមួយនឹងការគំនិតផ្តួចផ្តើមជុំវិញពិភពលោក។
ព្រះអង្គ ក៏បានបន្ទូលអំពីសន្តិភាព បន្ទាប់ពីពីធីជួបជុំ ដោយថ្លែងទៅកាន់មនុស្សរាប់ម៉ឺននាក់ ដែលធ្វើពិធីពីខាងក្រៅនៅក្នុងទីលាននៅ St Peter។
ពីបង្អួចរបស់ទ្រង់ដែលនៅទល់មុខទីលាននោះ ព្រះអង្គបានថ្លែងថា៖ «ឆ្នាំថ្មីគឺដូចជាដំណើរទស្សនកិច្ចមួយ។ ជាមួយពន្លឺ និងភាពសមសួនរបស់ព្រះ សូមឲ្យវាក្លាយជាការចាប់ផ្តើមនៃ មាគ៌ាមួយឆ្ពោះទៅរកសន្តិភាពសម្រាប់មនុស្សគ្រប់រូប គ្រប់ៗក្រុមគ្រួសារ គ្រប់ប្រទេសទាំងអស់ និងសម្រាប់ពិ-ភពលោកទាំងមូល»។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍