The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សម្តេច​ប៉ាប នឹង​បង្ហាញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​ចាប់​តាំង​ពី​ការ​លាលែង​




សម្តេច​ប៉ាប នឹង​បង្ហាញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​ចាប់​តាំង​ពី​ការ​លាលែង​

សម្តេច​ប៉ាប នឹង​បង្ហាញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​ចាប់​តាំង​ពី​ការ​លាលែង​

VATICAN-01
VATICAN-01

វិមាន​វ៉ាទីកង់ៈ ​សាសនិក​រាប់​​ពាន់​នាក់ នឹង​សម្រុក​ចូលទី​លាន​ St. Peter នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​លា​​សម្តេច​ប៉ាប បិន​ណេ​ឌីក​ទី​១៦ នៅ​ឯ​ការ​បង្ហាញ​មុខ​​សាធារណៈ​លើក​ដំបូង​របស់​ព្រះ​​អង្គ​​ចាប់​​តាំង​ពី​ការ​ប្រកាស​លាលែង​គួរ​ឲ្យ​​រន្ធត់​របស់​ព្រះ​អង្គ​។

សម្តេច​ប៉ាប បិន​ណេ​ឌីក​ ព្រះ​ជន្ម​៨៥​វស្សា​ បាន​មាន​ព្រះ​បន្ទូល​​កាលពី​ថ្ងៃ​អង្គារ​ថា ព្រះ​អង្គ នឹង​លាលែង​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ​ដោយ​សារ​តែ​​ព្រះ​ជន្ម​កាន់​តែ​​ចាស់​របស់​ព្រះ​អង្គ នឹង​ធ្វើ​សវនាការ​ទូទៅ​មួ​យ​ពី​​បង្អួច​របស់​លោក​នៅ​​ទី​​លាន​នេះ​នៅ​ម៉ោង​០៩៣០​ម៉ោង​សកល​។

ព្រះ​​អង្គ នឹង​ប្រារព្ធមហា​​ជួប​ជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ព្រះ​វិហារ​របស់​ St. Peter នៅ​ម៉ោង​១៤០០​ម៉ោង​សកល ជា​ការ​ជួប​ជុំ​សាធារណៈ​ចុង​ក្រោយ​របស់​​ព្រះ​អង្គ និង​ជា​​ការ​ភ្ជាប់​ខ្លួន​ចុង​ក្រោយ​​របស់​ព្រះ​​អង្គ​ក្នុង​នាមជា​សម្តេច​ប៉ាប​។

មហា​ជួប​ជុំ​នេះ តាម​ធម្មតា​ត្រូវ​បាន​គេ​ធ្វើ​នៅ​វិហារ​ Santa Sabina នៅ​លើ​ទួល​ Rome's Aventine​។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ប្រទេស​ កាតា បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​គម្រោង​អភិវឌ្ឍន៍​ដើម្បី​កុមារ​ដំណាក់កាល​ទី​២ ដោយ​ផ្ដល់​មូលនិធិ​ជា​ថវិកា​ជាង​ ១៣ ​លាន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​ពង្រឹង​វិស័យ​អប់រំ​កម្ពុជា​ដោយ​ផ្ដោតលើ​កុមារ​ងាយ​រងគ្រោះ​ក្នុង​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០​។

  • ភ្នំពេញៈ ក្រុមហ៊ុន Asiatic Group (Holdings) Ltd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​កំពុង​ស្វែងរក​ការទាមទារ​ទឹកប្រាក់​ចំនួន​ ១៤,៤ ​លាន​ដុល្លារ​ ពី​ក្រុមហ៊ុនតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ​ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ចំពោះ​ការចោទប្រកាន់​ដែល​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​វិនិយោគ​រួម (JV) នៃ​រោងចក្រ​ថាមពល​មួយ​។

  • ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា កម្ពុជា និង​សិង្ហបុរី​បាន​ប្តេជ្ញា​បន្ត​កិច្ចសហការ​គ្នា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ក្នុង​ការពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​​កូវីដ ​១៩​។

  • ភ្នំពេញ៖ ត្រឹមតែ​រយៈពេល ​១០ ​ខែ​ ភោជនីយដ្ឋាន ​Uncle Fu បាន​ធ្វើ​ឱ្យ​ភ្ញៀវ​​ចម្រុះ​ជាតិ​សាសន៍​ជាប់​ចិត្ត​នឹង​រសជាតិ​​ម្ហូប​ម៉ាឡេស៊ី​ និង​សិង្ហបុរី​។

  • កំពតៈ រោងចក្រ​ផលិត​ឥដ្ឋ​ដ៏ធំ​មួយ​ក្នុង​ខេត្តកំពត ដែល​មាន​ទុនវិនិយោគ ៩ ​លាន​ដុល្លារ​ជា​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​មកពី​ប្រទេស​ចិន​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃអាទិត្យ ដោយ​អាចមាន​សមត្ថភាព​ផលិត​ឥដ្ឋ​បាន​ប្រមាណ ៨០ ​ម៉ឺន​ដុំ​ក្នុង​ ១ ​ថ្ងៃ​។

  • ភ្នំពេញៈ អគ្គស្នងការរង​នគរបាល​ជាតិ លោក ស ថេត ជំរុញ​ឱ្យ កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រីរាជការ​ត្រូវ​ធ្វើជា​គំរូ​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ ដោយ​លោក​ប្រាប់​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​កុំ​ភ័យខ្លាច​ក្នុង​ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ជាន់ខ្ពស់​ណា​ដែល​ប្រព្រឹត្ត​ខុស ខណៈ​ការបើកបរ​ល្មើសច្បាប់​នៅតែ​ជា​បញ្ហា​សម្រាប់​កម្ពុជា​។