នេះជាសំណង់អគារដ៏ចាស់ទ្រុឌទ្រោមរបស់សាលាបឋមសិក្សាជ្រៃបាក់ដែលស្ថិតនៅក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាប់ផ្លូវជាតិលេខ៥។ សព្វថ្ងៃសាលារៀននេះ មានគ្រូ១៨នាក់ និងសិស្សចំនួន២៩៩នាក់ បង្រៀននិងរៀនពីថ្នាក់ទី១រហូតដល់ថ្នាក់ទី៦។ លោក អ៊ុយ ណារិន នាយកសាលាបឋមសិក្សាជ្រៃបាក់ ឲ្យដឹងថា អគារសាលារៀន មានសភាពចាស់ទ្រុឌទ្រោម បាក់ដំបូលមិនអាចដំណើរការបាន ជាហេតុនាំឲ្យជួបការលំបាកដែលត្រូវយកបន្ទប់រៀនធ្វើជាទីចាត់ការផងនិងធ្វើបណ្ណាល័យសម្រាប់សិស្សអានផង។ រូបថត សំ រិទ្ធ
Contact PhnomPenh Post for full article
SR Digital Media Co., Ltd.ផ្ទះលេខ៤១ ផ្លូវ ២២៨ ភូមិ៤, សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា
Tel: +855 92 555 741
Email: webmasterpppost@gmail.com
Copyright © រក្សាសិទ្ធិ ដោយ ភ្នំពេញប៉ុស្តិ៍