The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាលា​រាជធានី​បន្ត​បដិសេធ​សំណើ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិប​តេយ្យ​របស់​សហជីព




សាលា​រាជធានី​បន្ត​បដិសេធ​សំណើ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិប​តេយ្យ​របស់​សហជីព

សាលា​រាជធានី​បន្ត​បដិសេធ​សំណើ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិប​តេយ្យ​របស់​សហជីព

IMG_0600
ទីលានប្រជាធិបតេយ្យឬ សួនសេរីភាព ដែលត្រូវបានបង្កើតឡើងសម្រាប់ធ្វើកូដកម្មតវ៉ា និងសម្តែងមតិនានា បច្ចុប្បន្នត្រូវបានសាលារាជធានីភ្នំពេញ បិទលែងឲ្យមានការតវ៉ានៅទីនេះទៀតហើយ ផា លីណា

ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​នូវ​សំណើ​របស់​សហជីព​ធំៗ​ទាំង​ ៨ ​ពី​ការ​សុំ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ដែល​មាន​អ្នក​ចូល​រួម​ជា​កម្មករ​ប្រមាណ​ជា​១៥ ០០០​នាក់។

លោក​ ប៉ាវ ស៊ីណា​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មក​កម្ពុជា​បាន​និយាយ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បន្ទាប់​ពី​បញ្ចប់​ការ​ជួប​ប្រជុំ​ជាមួយ​មន្រ្តី​សាលា​រាជធានី​ភ្នំពេញ​ថា សំណើ​របស់​សហជីព​ត្រូវ​បាន​បដិសេធ បើ​ទោះបីជា​សហជីព​បាន​បង្វែរ​ទីតាំង​មក​ធ្វើ​នៅ​ទីធ្លា​មុខ​វត្ត​បុទុមវត្តី​ក៏​ដោយ។

លោក​បាន​ថ្លែងថា៖ «សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​យើង​ធ្វើការ​ជួប​ជុំគ្នានៅ​ទីលាន​ប្រជាធិបតេយ្យ និង​នៅមុខ​វត្តបុទុមវត្តីដែរ ដោយពួក​គាត់​បាននិយាយថា ចំនួន​អ្នក​ចូល​រួម​មាន​ច្រើន​លើសលុប​ពេក ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​នឹង​ដាក់​សំណើ​របស់​យើង​ទៅ​ក្រសួង​មហាផ្ទៃក្នុង​ការ​សម្រេច​បន្ថែម​ទៀត ហើយ​គេ​នឹង​ឆ្លើយ​តប​មក​យើង​នៅ​ពេល​មាន​ការ​តប​ពី​ក្រសួង​មហាផ្ទៃ»។

លោក​ប៉ាវ ស៊ីណា​បាន​ឲ្យ​ដឹងទៀតថា ក្រុម​សហជីព​របស់​លោក​នឹង​ធ្វើ​ការ​ប្រកាស​ជំហរ និង​ការ​សម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដល់​សមាជិក​ដឹង​ពី​ព័ត៌មាន​នេះ។

លោក​និយាយថា៖ «ជំហរ​របស់​យើង​នៅតែ​ដដែល»។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

អត្ថបទគួរចាប់អារម្មណ៍