ក្រុងការ៉ាកាសៈ ខណៈរដ្ឋសមា ជិនាំប្រេងចេញ OPEC នេះតាមដាន សុខភាពរបស់មេដឹកនាំសង្គមនិយមរូបនេះ អនុប្រធានា ធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ បានថ្លែងកាលពីថ្ងៃ អង្គារថា ប្រធានាធិបតី ហ៊ូហ្គោ ឆាវ៉េស ដឹងថា លក្ខខណ្ឌសុខភាព របស់លោកមានការស្មុគ្រស្មាញ ក្រោយពីការវ៉កាត់ជំងឺមហារីលើក ទី៤នៅប្រទេសគុយបា។
លោកម៉ាឌូរ៉ូ បាននិយាយថា លោកបានត្រឡប់ុំកវ៉េណេស៊ុយអេឡាវិញ បន្ទាប់ពីនៅក្បែរលោក ឆាវ៉េស និងសមាជិកគ្រួសាររបស់ប្រធានាធិបតីជាច្រើនថ្ងៃ។ ទង្វើ នោះអាចជួយបំបាត់ពាក្យចចាមអារ៉ាមថា ការសួរសុខទុក្ខរបស់លោកគឺជាសញ្ញាបញ្ជាក់ថាអតីត ទាហានរូបនេះមិនទាន់ស្លាប់ទេ។
ក្នុងទំឡុងពេលសម្ភាជាមួយទូរ ទស្សន៍ក្នុងតំបន់Telesur លោក ម៉ាឌូរ៉ូ បាននិយាយថា៖ «ក្នុងពេល ប៉ុន្មានថ្ងៃនេះ ខ្ញុំបាន ជួបគាត់ពីរដង និងបាននិយាយជាមួយគាត់ ។ គាត់ពិតជាដឹងពីសភាពលំបាកក្រោយការវះកាត់ ហើយលោកបានស្នើឲ្យយើងជូនដំណឹងដល់ប្រជាពលរដ្ឋ»។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។