ក្រុងដាកាៈ យ៉ាងហោចណាស់មនុស្ស២៨នាក់បានស្លាប់នៅក្នុងការប្រយុទ្ធតាមផ្លូវរវាងប៉ូលិសបង់ក្លាដេស និងពួកអ៊ិស្លាមជ្រុលនិយមរាប់ពាន់នាក់ដែលកាន់តែធ្លាក់ធ្លាក់ជ្រៅក្នុងការបែកបាក់រវាងរដ្ឋាភិបាល និងអ្នកកាន់សាសនា។
នៅក្នុងហិង្សាខ្លះបានផ្ទុះឡើងនៅរដ្ឋធានីចាប់តាំងពីឯករាជ្យបានបួនទសវត្សរ៍កន្លងមក មនុស្សរាប់រយនាក់ត្រូវបានគេរាយការណ៍ថារងរបួស ខណៈប៉ូលិសបង្ក្រាបកុបកម្មបានបំបែកហ្វូងអ្នកជួបជុំនៅជិតស្រុកពាណិជ្ជកម្មដ៏សំខាន់មួយ។
អ្នកធនាគារ មន្ត្រីក្រុមហ៊ុនរ៉ាប់រង់ និងពាណិជ្ជករផ្សារហ៊ុនត្រូវដេកក្រាបនៅការិយាល័យរបស់ពួកគេ ខណៈសំលេងផ្ទុះអាវុធលាន់លឺកងរំពងជុំវិញតំបន់ពាណិជ្ជកម្មមូទីហេលរហូតដល់យប់។
សាក្សីបាននិយាយថា ហាងជាច្រើនត្រូវបានបំផ្លាញខណៈដើមឈើត្រូវបានដួលរលំ ហើយដុំថ្មរាប់ពាន់ពង្រាយនៅលើដី។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍