ក្រុងមូស្គូៈ អ្នកក្រុងមូស្គូប្រហែលជាមួយពាន់នាក់បានជួបជុំគ្នាកាលពីថ្ងៃអាទិត្យជាថ្ងៃរំលឹកខួបតវ៉ាហូរឈាមមួយកាលពីមួយឆ្នាំមុនដែលមនុស្សជាង៤០០នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីសម្តែងការមិនពេញចិត្តរបស់ពួកគេប្រឆាំងនឹងការវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីរបស់លោកវ្លាឌិមៀរ ពូទីនវិញ។
«ការដើរក្បួននៃសេរីភាពរដូវស្លឹកឈើលាស់»ត្រូវបានរៀបចំជិតមួយឆ្នាំហើយដើម្បីរំលឹកដល់ថ្ងៃដែលអាជ្ញាធររុស្ស៊ីបានដាក់ពង្រាយទាហានក្រសួងមហាផ្ទៃដើម្បីបំបែកហ្វូងអ្នកតវ៉ារាប់ពាន់នាក់នៅល្ងាចថ្ងៃទី៧ ខែឧសភារបស់លោកពូទីនរៀបចំពិធីសច្ចាចូលកាន់តំណែង។
អ្នកតវ៉ារាប់ពាន់នាក់ និងមន្ត្រីប៉ូលិសជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារការប៉ះទង្គិចគ្នា។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍