The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឡាន​ដឹក​កម្មករ​កាត់​ដេរ​បុក​ឡាន​ដឹក​ដី របួស​កម្មករ​ទាំង​អស់ ស្លាប់​តៃ​កុង

ឡាន​ដឹក​កម្មករ​កាត់​ដេរ​បុក​ឡាន​ដឹក​ដី របួស​កម្មករ​ទាំង​អស់ ស្លាប់​តៃ​កុង

ឡាន​ដឹក​កម្មករ​កាត់​ដេរ​បុក​ឡាន​ដឹក​ដី របួស​កម្មករ​ទាំង​អស់ ស្លាប់​តៃ​កុង

IMG_5895
ឡានដឹកកម្មករបុកឡានដឹកដី ផា លីណា

ភ្នំពេញៈ ឡាន​ដឹក​កម្មករ​កាត់​ដេរ​ជាង​៥០​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៌​កាល​ពី​វេលា​ម៉ោង​ជាង​៦​ព្រឹក​មិញ​នេះ​ជាមួយ​នឹង​ឡាន​ដឹក​ដី ដែល​បង្ក​ឲ្យ​កម្មករ​ទាំង​អស់​រង​របួស​ធ្ងន់ និង​ស្រាល។ ហេតុ​ការណ៌​នេះ​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ស្ថិត​ក្នុង​ភូមិ​ទឹក​ថ្លា សង្កាត់​ក្រាំង​ពង្រ​ ខ័ណ្ឌ​ដង្កោ។

លោកមុំ សុវត្ថិ អធិការ​ខ័ណ្ឌ​ដង្កោ បាន​មាន​ប្រសាសន៌​កាល​ពី​ព្រឹក​មិញ​ថា កម្មករ ដែល​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្រ្គោះ​ជា​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ។

លោក​បាន​បន្ថែម​ថា៖ «មក​ដល់​ម៉ោង​ប្រមាណ​ជា​១០ ខ្ញុំ​ទទួល​ដំណឹង​ថា តៃកុង ឡាន​ដឹក​កម្មករ​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ ឯ​កម្មករ​មិន​ទាន់​មាន​អ្នក​ប៉ះ​ពាល់​ដល់ អាយុ​ជីវិត​ទេ»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​វាស់​វែង​របស់​សមត្ថកិច្ច ភាគី​បើក​ឡាន​ដឹក​ដី ជា​អ្នក​បង្ក​គ្រោះ​ថ្នាក់​ដោយ​ឡាន​នេះ​បាន​បើក​ចូល​ផ្លូវ​ម្ខាង​ទៀត​ប្រហែល​ជា​២ ម៉ែត្រ​ទៅ​បុក​នឹង​ឡាន​ដឹក​កម្មករ​ពេញ​ទំហឹង ធ្វើ​ឲ្យ​ឡាន​ទាំង​ពីរ​កៀប​ជាប់​គ្នា។

លោក​មុំ សុវត្ថិ​បាន​បន្ថែម​ថា៖ «អ្នក​បង្ក​ហេតុ​បាន​រត់​បាន​ស្រមោល​បន្ទាប់​ពី​គ្រោះ​ថ្នាក់ ហើយ​សមត្ថកិច្ច​កំពុង​តាម​ចាប់​តៃកុង​ឡាន​ដឹក​ដី​នោះ»។

អត្ថបទគួរចាប់អារម្មណ៍