ឥណ្ឌាបានចោទសត្រូវចាស់ប៉ាគីស្ថានថាបានបញ្ជូនកងទ័ពឆ្លងកាត់បន្ទាត់មានកម្លាំងយោធាច្រើនដែលបែងចែកតំបន់កាស្មៀមានជម្លោះកាលពីថ្ងៃអង្គារ ហើយបាននិយាយថា ទាហានពីរនាក់របស់ខ្លួនបានស្លាប់ និងម្នាក់ទៀតបានរងរបួសនៅក្នុងប្រយុទ្ធបាញ់គ្នាមួយ។
លោក រ៉ាចេស ខេ កាលា អ្នកនាំពាក្យទីបញ្ជាការភាគខាងជើងរបស់កងទ័ពឥណ្ឌាបាននិយាយថា សាកសពរបស់ទាហានម្នាក់ត្រូវបានរកឃើញ«ដាច់ជាបំណែកខ្ទេច»នៅក្នុងតំបន់ព្រៃនៃដែនដីភ្នំហេម៉ាឡៃនៅខាងផ្នែកគ្រប់គ្រងដោយឥណ្ឌា។
កងទ័ពនេះបាននិយាយថា នៅក្នុងឧបទ្ទវហេតុដាច់ឡែកមួយទៀតមួយថ្ងៃក្រោយ ភាគីទាំងពីរបានប្រហារគ្នាអស់ពេលជាងមួយម៉ោងនៅទូទាំងតំបន់បន្ទាត់គ្រប់គ្រង(LoC)ដែលបែងចែកតំបន់កាស្មៀ។ បន្ទាប់ពីនោះមក ការបាញ់ប្រហារគា្នកាន់តែច្រើនត្រូវធ្វើនៅតាមបន្ទាត់ពីប៉ាគីស្ថានដោយគ្មានអ្នកស្លាប់និងរបួសនោះទេ។
អ្នកនាំពាក្យកងទ័ពប៉ាគីស្ថានម្នាក់បានបដិសេធថា អ្វីដែលគេបាននិយាយនោះគឺជាការចោទប្រកាន់ពីឥណ្ឌាចំពោះ«ការបាញ់ប្រហារមិនបង្កហេតុនេះ»។