
ភ្នំពេញៈ សាលាឧទ្ធរណ៍ បានច្រានចោលសំណើនៅក្រៅឃុំរបស់សហជីពសេរីកម្មករសម្រាប់សមាជិកសហជីព និងកម្មករចំនួន៨នាក់ដែលត្រូវបានចោទប្រកាន់ពីបទញុះញ៉ុងអំពើហិង្សានៅរោងចក្រកាត់ដេរសាប្រ៊ីណាកាលពីដើមខែមិថុនា ហើយពួកគេ ត្រូវបានចាប់ ហើយឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺដើម្បីធ្វើការស៊ើបអង្កេត។
លោក កៅ ទី មេធាវីចុងចោទនៃសហជីពសេរីកម្មករ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះថា សាលាឧទ្ធរណ៍បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងខេត្តកំពង់ស្ពឺដោយបដិសេធសំណើនៅក្រៅឃុំរបស់ចុងចោទ៨នាក់បន្ទាប់ពីសវនាការអសាធារកាលពីថ្ងៃសុក្រសប្តាហ៍មុន។
លោក បានបញ្ជាក់ថា ចៅក្រមតុលាការឧទ្ធរហ៍ បានបដិសេធសំណើរបស់ខ្ញុំដែលសុំឲ្យកូនក្តីនៅក្រៅឃុំ។ ពួកគេ និយាយថា ប្រសិនបើសមាជិកសហជីព និងកម្មករ ត្រូវដោះលែងឲ្យនៅក្រៅឃុំ ពួកគេ នឹងបង្កបញ្ហាជាថ្មីទៀត តែខ្ញុំគិតថា បើពួកគេចង់ឲ្យនៅក្រៅឃុំពួកគេនឹងអាចរកចំលើយផ្សេងពីនេះបាន»។
លោក កៅ ទី បានសង្កត់ធ្ងន់ថា លោក នឹងបន្តស្នើទៅតុលាការកំពូលទៀត។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍