
ភំ្នពេញៈ លោក ហេង ពៅ អតីតស្នងការរាជធានីភ្នំពេញនិងបក្ខពួកត្រូវបានសាលាឧទ្ធរណ៍ បើកសវនាការ កាលពីព្រឹកមិញនេះ ជំនុំជម្រះលើសំណុំរឿង៤ ដាច់ដោយឡែកពីគ្នា។
លោក សេង ស៊ីវុត្ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍ ថ្លែងថា ហេង ពៅអាយុ ៥៦ ឆ្នាំ អតីតស្នងការរាជធានីភ្នំពេញ លី រ៉ាស៊ី (ប្រុស)អាយុ៤៤ឆ្នាំ អតីតអនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រុង និង ផេង ផៃ (ប្រុស) អាយុ ៤៣ ឆ្នាំ ជាប់ចោទពីបទ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន និងអំពើសមគំនិត។
សំណុំរឿងទី២លោកហេង ពៅ ត្រួវតុលាការកាត់ឲ្យជាប់ទោស ១៤ឆ្នាំ និង ងិន សុធាវី ជាប្រពន្ធ(ក្រៅឃុំ) ដាក់ពន្ធនាគារ ២០ឆ្នាំ ពីបទរក្សាទុកក្រដាសប្រាក់ក្លែងក្លាយប្រភេទ ១០០ ដុល្លារចំនួន ៣០០ សន្លឹកក្នុងឆ្នាំ ២០០៦។
សំណុំរឿងទី៣ លោក ហេង ពៅ ត្រូវតុលាការផ្តន្ទាទោស ៥ឆ្នាំពីបទបង្ខាំងមនុស្សខុសច្បាប់ ក្នុងឆ្នាំ២០០៣ ដែលមានជនរងគ្រោះឈ្មោះចាន់ សៀក។
សំណុំរឿងទី៤ លោក ហេង ពៅ ត្រូវសាលាដំបូងរាជធានី ផ្តន្ទាទោស ៧ឆ្នាំ និងលី រ៉ាស៊ី ដាក់ពន្ធនាគារ៦ឆ្នាំ ពីបទបង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងឆ្នាំ២០០៥ ដែលមានជនរងគ្រោះ ហេង គិមលាង។
សំណុំរឿងទាំងនេះត្រូវលោក ហេង ពៅ ប្តឹងឧទ្ធរណ៍ ហើយបានច្រានចោលបទចោទប្រកាន់ និងសុំឲ្យក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ ជួយរកយុត្តិធម៌។
សូមរង់ចាំអានព័ត៌មានពិស្តារ…