
យ៉ាងហោចណាស់មានមនុស្ស ២០ នាក់បានស្លាប់និង ៦៣ នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យអ៊ុំទូក បើទោះបីជាមិនមានការប្រារព្ឋពិធីក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរភាគច្រើនធ្វើដំណើរទស្សនាចរតាមរមណីយដ្ឋានផ្សេងៗនិងទៅលេងស្រុកកំណើត។
ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃក្រសួងមហាផ្ទៃ លោក ហ៊ឹម យ៉ាន ថ្លែងថាគ្រោះថ្នាក់់ចរាចរបានកើតឡើងចំនួន ៩១ ករណីបណ្តាឲ្យមនុស្ស ២០ នាក់ស្លាប់និង ៦៣ នាក់រងរបួសក្នុងអំឡុងពេលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ វិច្ឆិកា ក្នុងឆ្នាំ២០១៣ ខណៈដែលកាលពីឆ្នាំ២០១២ បានកើតឡើង ៨៦ ករណីបណ្តាឲ្យមនុស្ស ១៨ នាក់ស្លាប់និង ៥៥ នាក់រងរបួស។
លោកថា “ករណីគ្រោះថ្នាក់កើនឡើងបើប្រៀបនឹងឆ្នាំទៅ។ ពិធីបុណ្យអ៊ុំទូកមិនបានប្រារព្ឋនៅភ្នំពេញ អញ្ចឹងមានឱកាសឈប់សម្រាកពលរដ្ឋខ្មែរភាគច្រើនទៅលេងតាមរមណីយដ្ឋានផ្សេងៗ ជួបគ្រោះថ្នាក់ចរាចរ”។ ខេត្តដែលជួបករណីស្លាប់ច្រើនជាងគេគឺមានខេត្ត បាត់ដំបង និង កំពង់ឆ្នាំង។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍