ក្រុងរ៉ាម៉ាឌីៈ សាក្សីជាច្រើន បាននិយាយថា អង្គរក្សរបស់ឧបនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ បានធ្វើឲ្យរបួសមនុស្សពីរនាក់ នៅពេលពួកគេ បានបាញ់ព្រមានលើក្រុមអ្នកតវ៉ានិកាយស៊ុននី ដែលបានគប់ដប និងដុំថ្ម លើក្បួនរថយន្តរបស់លោក កាលពីថ្ងៃអាទិត្យ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្រុងរ៉ាម៉ាឌី ក្នុងខេត្តអាន់បារ ភាគខាងលិច ជាទីដែលលោកឧបនាយករដ្ឋ សាឡេះ អាល់-មូតឡាក់ បានធ្វើដំណើរទៅដើម្បីថ្លែងទៅកាន់ប្រជាពលរដ្ឋ ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីកាត់បន្ថយភាពតានតឹងខាងនិកាយ។
ក្រុមអ្នកតវ៉ា កំពុងទាមទារឲ្យបញ្ចប់អ្វីដែលពួកគេមើលឃើញថាជាការមើលងាយជនជាតិភាគតិចនិកាយស៊ុននីអ៊ីរ៉ាក់ ដែលគ្របដណ្តប់ប្រទេសនេះរហូតដល់ការលុកលុយរបស់អាមេរិកកាលពីឆ្នាំ២០០៣ ដែលបានផ្តួលរំលំលោក សាដាំ ហ៊ូសេន។
ពួកគេចង់ឲ្យលោក ម៉ាលីគី លុបបំបាត់ច្បាប់ប្រឆាំងភេរវកម្ម ដែលពួកគេនិយាយថា ត្រូវបានគេប្រើដើម្បីធ្វើទុក្ខបុកម្និញពួកគេ។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។