ក្រុងកាំ: ក្រុមឧទ្ទាមកុងហ្គោបានប្រកាសបទឈប់បាញ់គ្នាជាឯកតោភាគីកាលពីថ្ងៃអង្គារនៅមុនពេលមានកិច្ចពិភាក្សាជុំទីពីរជាមួយរដ្ឋាភិបាលដោយធ្វើឲ្យមានក្ដីសង្ឃឹមថែមទៀតចំពោះកិច្ចចរចាបញ្ចប់ការបះបោររយៈពេល៩ខែ។
ការប្រកាសនេះបានធ្វើឲ្យមានការឈប់សម្រាកការទាមទាររបស់ក្រុមឧទ្ទាម M23 កាលពីសប្ដាហ៍មុនដែលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកុងហ្គោក៏បានយល់ព្រមចំពោះបទឈប់បាញ់មុនពេលការបន្តកិច្ចចរចាដ៏មានជម្លោះ។
ដោយថ្លែងជាភាសាបារាំងតាមរយៈបកប្រែ លោក ហ្វ្រានកូស រូកូហ្គូហ្សា ប្រធានប្រតិបត្តិក្រុមឧទ្ទាមបានប្រាប់ក្រុមអ្នកកាសែតនៅក្នុងរដ្ឋធានីកាំផាឡានៃអ៊ូហ្គង់ដាថា៖«យើងបានសន្តិភាពហើយ...។ ថ្ងៃនេះយើងកំពុងប្រកាសថា យើងកំពុងមានបទឈប់បាញ់គ្នាមួយ»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍