ភ្នំពេញ: បន្ទាប់ពីជោគជ័យចំពោះមុខរបរលក់យ៉ាវហន និងបុកល្ហុង ហាង ត្បាល់ខ្មែរ បានវិវឌ្ឍខ្លួនពីអាជីវកម្មត្រឹមតែផ្ទះមួយល្វែងនៅម្ដុំទួលទំពូង ទៅជាភោជនីយដ្ឋានមួយទៀតមានការតុបតែងកាន់តែល្អប្រសើរខុសពីទីតាំងចាស់។
ស្ថិតនៅក្រោយវិទ្យាល័យ ជា ស៊ីម បឹងកេងកង វិថីលេខ ៧១ កែងផ្លូវ ៣៦០ ភោជនីយដ្ឋាន ត្បាល់ខ្មែរ ទើបនឹងដំណើរការថ្មីថ្មោង ផ្ដល់ឲ្យភ្ញៀវងាយស្រួលចតយានជំនិះ និងកន្លែងអង្គុយទូលាយអាចជួបជុំគ្រួសារ ឬមិត្តភក្ដិជាក្រុមធំ។
អ្វីដែលពិសេសនោះគឺតម្លៃនៅរក្សាដដែល បើទោះបីជាទីតាំងថ្មីមានការតុបតែងស្អាតប្លែកជាងកន្លែងចាស់ក្ដី។ បន្ថែមពីតម្លៃមិនប្រែប្រួល ទីតាំងថ្មីក៏មានបន្ថែមមុខម្ហូបប្រភេទគ្រឿងបុក ដូចជា បុកល្ហុងជាមួយមឹក ពោះគោ ខ្យង ស្បែកកង្កែប ឬក្ដាម ជាមួយតម្លៃពី ១ ដល់ ៣,៥ ដុល្លារ។
សម្រាប់ម្ហូបគ្រឿងសមុទ្រតម្លៃពី ៣ ទៅ ៦,៥ ដុល្លារមាន បង្គាអាំងអំបិលម្ទេស មឹកឆាបន្ទះដែក ខ្យងផ្លិតអប់មីសួ និងខ្យងផ្លិតឆាស្រាអិចអូ។ ម្ហូបធ្វើពីកង្កែបតម្លៃ ៦,៥ ដុល្លារ មាន កង្កែបប៉ារ៉ាបំពង កង្កែបបំពងខ្ទឹមស ខកង្កែបម្ទេសក្រៀម និងខកង្កែបខ្ញី។
ត្បាល់ខ្មែរ មានទូរស័ព្ទលេខ ០១២ ៧៧ ៥៨ ៦៨៕