The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ដៅ​អណ្តាត​ជាមួយ​មីកាហាយ​នៅ​ហាង​ស្វាងតារា

កម្ដៅ​អណ្តាត​ជាមួយ​មីកាហាយ​នៅ​ហាង​ស្វាងតារា

កម្ដៅ​អណ្តាត​ជាមួយ​មីកាហាយ​នៅ​ហាង​ស្វាងតារា

20140422_22d
20140422_22d

ភ្នំពេញ : សម្រាប់​អ្នក​ដែល​ចូលចិត្ត​រសជាតិ​បែប​ហឹរ​ជាប់​មាត់ ថ្ងៃ​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​សូម​ណែនាំ​នូវ​អាហារ​ពិសេស​ម៉្យាង​ដែល​គ្រាន់តែ ឮ​ឈ្មោះ​លោក​អ្នក​ច្បាស់​ជា​ឆ្ងល់​ចង់​ដឹង​ពី​រសជាតិ​វា​មិន​ខាន។

Content image - Phnom Penh Post
Content image - Phnom Penh Post

នោះ​គឺ «មីកាហាយ​» ពី​ភោជនីយដ្ឋាន ស្វាងតារា។ តើ​មីកាហាយ​នេះ​ចម្អិន​ពី​អ្វី​ខ្លះ​ទៅ?

គ្រឿងផ្សំ : មីដុំ (មី​ពងទា) ប្រហិត​សាច់គោ សាច់គោ​ស្រស់​ហាន់​ស្ដើងៗ សាលាដ ជីរ ម្ទេស​ម៉ដ្ឋក្រៀម ម្សៅស៊ុប និង​ស្ករស។

វិធីចម្អិន : ជា​ដំបូង​ត្រូវ​ស្រុសមីដុំ ប្រហិត​សាច់គោ និង​ចំណិត​សាច់គោ​ដោយឡែក​ពី​គ្នា​ឲ្យ​ឆ្អិន​ល្មម រួច​ទុក​វា​មួយ​អន្លើ​សិន។ គ្រឿងផ្សំ​រសជាតិ​រួមមាន​ម្ទេស​ម៉ដ្ឋ​ក្រៀម ម្សៅ​ស៊ុប និង​ស្ករស​ត្រូវ​លាយ​ចូល​គ្នា ដើម្បី​ធ្វើ​ជា​ទឹក​ជ្រលក់​យក​ទៅ​ញាំ​ច្របល់​ជាមួយ​មី សាច់ និង​ប្រហិត​ដែល​ស្រុស​រួច។ ចុង​ក្រោយ​ត្រូវ​ដួស​វា​ដាក់​ចាន​មាន​ទ្រាប់​ជីរ​សាលាដ នោះ​ជា​ការ​ស្រេច។

រសជាតិ​របស់​មីកាហាយ​មាន​លក្ខណៈ​ហឹរ​ក្រហល់ក្រហាយ​តែ​ម្ដង​។ អាហារ​នេះ​ក្នុង​មួយ​ចាន​មាន​តម្លៃ​១០៥០០​រៀល។

ក្រៅពី​មីកាហាយ ភោជនីយដ្ឋាន​ស្វាងតារា ក៏​មាន​បម្រើ​នូវ​អាហារ​ពេល​ព្រឹក​រួមមាន មីកាឡា គុយទាវកាត់ គុយទាវឆា និង​មីឆា​ដែល​មាន​រសជាតិ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត។ ហាង​ក៏​មាន​បម្រើ​កាហ្វេ Nespresso ដែល​ល្បី​មាន​រសជាតិ​ឆ្ងាញ់​ផង​ដែរ។

ចង់​ដឹង ថា​មីកាហាយ​មាន​រសជាតិ​បែប​ណា លោក​អ្នក​អាច​អញ្ជើញ​ទៅ​ភ្លក្ស​ផ្ទាល់​នៅ​ហាង​ស្វាង​តារា ដែល​មាន​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ​៥៧២ ផ្លូវ​លេខ​២៦ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក។ ទាក់ទង​តាម​ទូរស័ព្ទ​លេខ០១២ ​៦៩​៩ ៦​៦៩ និង​ ០១៥ ​៦៩៩ ៦៦៩។ អ៊ីមែល coolykt.svd@gmail.com

អត្ថបទគួរចាប់អារម្មណ៍