The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ៉េម​ទឹក​ដោះ​គោ​សណ្ដែក​ក្រហម​ពង​មាន់​ត្រជាក់​ផ្អែម​ល្មម​ជាប់​ចិត្ត




ការ៉េម​ទឹក​ដោះ​គោ​សណ្ដែក​ក្រហម​ពង​មាន់​ត្រជាក់​ផ្អែម​ល្មម​ជាប់​ចិត្ត

Content image - Phnom Penh Post
ការ៉េម​រសជាតិ​ទឹក​ដោះ​គោ​សណ្ដែក​ក្រហម បន្ថែម​ពង​មាន់​ស្រស់​។ ហុង មិនា

ការ៉េម​ទឹក​ដោះ​គោ​សណ្ដែក​ក្រហម​ពង​មាន់​ត្រជាក់​ផ្អែម​ល្មម​ជាប់​ចិត្ត

ភ្នំពេញ: ស្ថិត​នៅ​ផ្ទះលេខ​ ៦៨ ផ្លូវ​១១៥ កែង​ផ្លូវ ​២៤២ សង្កាត់​បឹងព្រលឹត ហាង​ការ៉េម Ice Garden Cambodia ដែល​ទើប​បើក​ថ្មី​ថ្មោង ជាមួយ​ការ​រចនា​ហាង​បែប​ទំនើប។

ជា​កន្លែង​ដែល​អាច​ជួបជុំ​មិត្ត​ភក្ដិ​ជជែក​គ្នា​លេង​កម្សាន្ត​ ពិសេស​វេលា​ថ្ងៃ​ក្ដៅ ការ៉េម​​ជា​ច្រើន​ប្រភេទ​​នៅហាង​នេះ​អាច​ជួយ​បញ្ចុះ​កម្ដៅ​រាង​កាយ ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ហើយ​មានអារម្មណ៍​ត្រជាក់​ស្រស់​ស្រាយ​​តែ​ម្ដង។

ការ៉េម​នៅ​ហាង Ice Garden Cambodia មាន​លក្ខណ​ពិសេស​ខុស​ប្លែក​ពី​ហាង​ដទៃ ដូច​ជា​ ការ៉េម​ភ្នំភ្លើង​រដូវ​ក្ដៅ​ (Summer Carnival) ការ៉េម​ឋាន​សួគ៌​រស​ជាតិ​ស្ត្រប៊ើរី (Paradise) និង​ការ៉េម​រស​ជាតិ​ផ្លែ​ស្វាយ ជា​ដើម។

ចំពោះ​ការ៉េម​ទឹក​ដោះ​គោ​សណ្ដែក​ក្រហម​ពង​មាន់​ ឬ Full Moon ដែល​មាន​រសជាតិ​ផ្អែម​ល្មម​នេះ មួយ​ចាន​ដែល​អាច​ញ៉ាំ​បាន​គ្នា​២​ទៅ​៣​នាក់ មាន​តម្លៃ​ ៣,៩ ដុល្លារ។

ការ៉េម​ព្រះចន្ទ​ពេញ​វង់​នេះ មុន​នឹង​ទទួល​ទាន គេ​ត្រូវ​យក​ស្លាប​ព្រា​កូ​បំបែក​ពង​មាន់ សាច់​ការ៉េម និង​សណ្ដែក​ក្រហម​ចូល​គ្នា។ សាច់​ការ៉េម​ម៉ដ្ឋ និង​ត្រជាក់ អម​ជាមួយ​គ្រាប់ សណ្ដែក​ក្រហម និង​ពង​មាន់​ឈ្ងុយ បង្កើត​បាន​ជា​រសជាតិ​ប្លែក​ដែល​អ្នក​ទំនង​ជា​មិន​ធ្លាប់​បាន​ភ្លក្ស​ពី​មុន​មក​នោះ​ឡើយ។

ក្រៅពី​ជា​ហាង​ការ៉េម Ice Garden Cambodia ក៏​មាន​បម្រើ​អាហារ​សម្រន់​ដូច​ជា នំ​ពុម្ព​អឺរ៉ុប​ការ៉េម​សូកូឡា នំពុម្ព​ចេក និង​នំ​ផេនខេក ដែល​មាន​តម្លៃ​ពី​៣​ទៅ​៥​ដុល្លារ៕

អត្ថបទគួរចាប់អារម្មណ៍