ភ្នំពេញ: ស្ថិតនៅទល់មុខផ្សាររាត្រីមាត់ទន្លេ ហាងលក់ការ៉េមរសជាតិដើមពិសេសពីអ៊ីតាលី Gelatofix Cambodia មានការរចនាម៉ូដខាងក្រៅក្នុងបែបអឺរ៉ុបតែម្តង។
គ្រាន់តែឈានជើងចូលហាងភ្លាម ភាយក្លិនឈ្ងុយការ៉េម រសជាតិសូកូឡា ស្វាយ ស្ត្រប៊ឺរី និងរសជាតិផ្សេងៗជាច្រើនទៀត។
សប្តាហ៍នេះហាង Gelatofix Cambodia បានបង្ហាញពីរសជាតិដើមរបស់ការ៉េមពិសេសប្រចាំហាងគឺ Magic Toast Box រសជាតិស្វាយដែលមានការពេញនិយមកុម្ម៉ង់ច្រើន ហើយអាចញ៉ាំបានគ្នាចាប់ពី ៣ ទៅ ៤ នាក់។
នៅថ្ងៃអង្គារនេះ ហាងក៏មានធ្វើកម្មវិធីពិសេសចំថ្ងៃទិវានៃសេចក្តីស្រឡាញ់គឺឈុត Love is in the air ញ៉ាំគ្នាពីរនាក់ដែលមានតម្លៃត្រឹមតែ ១២ ដុល្លារ។ កម្មវិធីនេះចាប់ពីថ្ងៃទី ១១ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ដោយស្វាគមន៍អ្នកនាំមនុស្សជាទីស្រឡាញ់មកកាន់បរិយាកាសដ៏រ៉ូមេនទិក។
ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់នោះដែរ ក៏មានការចែកការ៉េម gelato sticks ១០០ ដើម ដល់ភ្ញៀវដែលមកមុនបានមុន។
Gelatofix Cambodia ស្ថិតនៅផ្ទះលេខ ៦៦១ ផ្លូវមាត់ទន្លេ ទល់មុខផ្សាររាត្រី៕